for your free time

- Advertisement -

FA Cup៖ យកឈ្នះ Wigan 2-0 ឡើងទៅជុំទី 4

3

ក្រុមបិសាចក្រហម Man Utd បានបន្តដំណើរឡើងជុំទី 4 ហើយនៃការប្រកួតពានរង្វាន់ FA Cup ក្រោយយកឈ្នះក្រុមនៅលីគទី 3 អង់គ្លេស Wigan Athletic 2-0។ ខ្សែការពារ Diogo Dalot ស៊ុតបើកការនាំមុខឱ្យក្រុមជើងឯក 12 សម័យ Man Utd នៅនាទីទី 22។ ឱកាសជាច្រើនរបស់ក្រុមភ្ញៀវ Man Utd តែមិនអាចសម្រេច ខណៈពួកគេ

ត្រូវរង់ចាំដល់វគ្គទី 2 នាទីទី 74 ទើបគ្រាប់បាល់ទីពីរកើតឡើងដោយការស៊ុតបញ្ចូលទីបាល់ពិន័យ 11 ម៉ែត្រដោយ Bruno Fernandes បន្ទាប់ពីកំហុសរបស់ខ្សែការពារ Wigan លើកីឡាករព័រទុយហ្កាល់រូបនេះក្នុងប្រអប់គ្រោះថ្នាក់។

- Advertisement -

បញ្ជាក់ដែរថា ការប្រកួតនៅកីឡដ្ឋាន DW របស់ Wigan លើកនេះ មានអ្នកចូលទស្សនាច្រើនបំផុតក្នុងរយៈពេល 10 ឆ្នាំពោលគឺ 22,870 នាក់ដែលជាចំនួនច្រើនបំផុតតាំងពីឆ្នាំ 2013 នៅពេល Wigan លេងទល់នឹង Aston Villa ដែលមានអ្នកទស្សនា 23,001 នាក់នៅក្របខណ្ឌកំពូល English Premier League នៅពេលនោះ។

ក្រោយការប្រកួតរវាងក្រុមទាំងពីរចប់ ក៏មានការចាប់ផ្តើមគូប្រកួតជុំទី 4 តែម្តងដោយ Manchester United នឹងត្រូវជួបអ្នកឈ្នះរវាងក្រុមនៅលីគទី 4 Newport County រឺ Eastleigh ដែលនៅក្របខណ្ឌ National League។

លទ្ធផលនៃការចាប់ឆ្នោតផ្សេងទៀតរួមមាន Tottenham Hotspur ទទួលក្រុមការពារជើងឯក Manchester City ខណៈ Chelsea ទទួល Aston Villa។ Liverpool ត្រូវជួបក្រុមឈ្នះរវាង Norwich City រឺ Bristol Rovers ខណៈ Fulham ត្រូវទទួល Newcastle៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.