for your free time

- Advertisement -

លីគបាល់ទះលើកដំបូង «តេជោលីគ» ត្រូវបានមហាជនគ្រប់មជ្ឈដ្ឋានបង្ហាញការសាទរ

3

ការប្រកួតលីគបាល់ទះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសហព័ន្ធប្រសិទ្ធនាមថា «តេជោលីគ» ឆ្នាំ2023/24 បានបើកការប្រកួតជាផ្លូវការ កាលពីចុងសប្ដាហ៍កន្លងទៅ ដោយទទួលបានការគាំទ្រយ៉ាងផុសផុលពីមហាជន ពិសេសអ្នកសេ្នហាវិស័យកីឡាបាល់ទះជាតិ ។ ពិធីបើកលីគបាល់ទះក្របខណ្ឌអាជីពលើក

ដំបូងនៅកម្ពុជា ធ្វើឡើងក្រោមវត្តមានឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា កាលពីថ្ងៃទី12 ខែមករា ហើយដើម្បីអបអរសាទរពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រថ្មីក្នុងវិស័យបាល់ទះនេះ សហព័ន្ធក៏បានរៀបចំឲ្យមានការប្រកួតមិត្តភាពអន្ដរជាតិ រវាងក្រុមវិសាខា របស់កម្ពុជា និងក្រុម Sanezt Khanh Hoa មកពីខេត្តខាញ់ហ្វា ប្រទេសវៀតណាម ខណៈលទ្ធផលក្រុមតំណាងកម្ពុជា បានយកឈ្នះ 3-1សិត ។

- Advertisement -

ក្រោយពិធីបើកនេះដែរ ការប្រកួតផ្លូវការ «តេជោលីគ» ក៏ចាប់ផ្ដើម ដោយលទ្ធផលការប្រកួតជម្រុះជុំទី1 រយៈពេល 2ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ គឺក្រុមបញ្ជាការដ្ឋានអង្គរក្ស បានឈ្នះ 2ប្រកួតជាប់គ្នា គឺឈ្នះខេត្តព្រះសីហនុ 3-0សិត និងឈ្នះកងពលធំអន្ដរាគមន៍លេខ3 ក្នុងលទ្ធផល 3-1សិត ។ រីឯក្រសួងមហាផ្ទៃ បានឈ្នះក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់ និងក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ដោយលទ្ធផល 3-1សិត និងក្រុមវិសាខា បានយកឈ្នះក្រុមស្នងការនគរបាលខេត្តកណ្ដាល 3-0សិត និងឈ្នះក្រុមស្នងការនគរបាលខេត្តពោធ៍សាត់ 3-0សិតដូចគ្នា ។

គួរដឹងថា ការប្រកួតលីគបាល់ទះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬតេជោលីគ ឆ្នាំ2023/24 នេះ គឺមានបេក្ខភាព 8ក្រុមចូលរួម ដោយប្រើរូបមន្ដប្រកួត បែងចែកជា 3ជុំ រួមមានជុំទី1 បេក្ខភាពទាំង 8ក្រុម ត្រូវជួបគ្នា 1ជើង បន្ទាប់មកក្រុមឈរលេខ1 ដល់លេខ6 នឹងត្រូវជួបគ្នា 1ជើងទៀត នៅជុំទី2 ដើម្បីចម្រាញ់យកក្រុមខ្លាំង 4ក្រុមចុងក្រោយ ធ្វើការប្រកួតនៅជុំទី3 ដែលជាការប្រកួតខ្វែង មានន័យថា ក្រុមលេខ1 ត្រូវជួបក្រុមលេខ3 និងក្រុមលេខ2 ត្រូវជួបក្រុមលេខ4 ដើម្បីស្វែងរកក្រុមខ្លាំងឡើងវគ្គផ្ដាច់ព្រ័ត្រ និងប្រកួតដណ្ដើមជើងឯកតែម្ដង គ្រាដែលប្រាក់រង្វាន់ក្រុមជើងឯក នឹងទទួលបាន 60លានរៀល ។

ចំពោះគោលបំណងសំខាន់ នៃការរៀបចំ តេជោលីគ នេះ គឺសហព័ន្ធចង់បើកឱកាសឲ្យក្លិបបាល់ទះអាជីពនៅកម្ពុជា មានការប្រកួតប្រជែងកម្រិតស្ដង់ដារមួយ ដើម្បីឈានទៅរកការទទួលស្គាល់ ទាំងថ្នាក់តំបន់ អាស៊ី និងពិភពលោក ដោយសហព័ន្ធនឹងព្យាយាម ដើម្បីឲ្យសហព័ន្ធបាល់ទះអន្ដរជាតិ ទទួលស្គាល់ ដើម្បីកម្ពុជាមានឱកាសចូលរួមការប្រកួតជើងឯកអន្ដរជាតិនានា ។ ម្យ៉ាងវិញទៀត ក៏ដើម្បីជំរុញការផ្សព្វផ្សាយវិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែល្បីល្បាញ ពិសេសជំរុញសមត្ថភាព និងបច្ចេកទេសកីឡា ដើម្បីពង្រឹងធនធានកីឡាករជម្រើសជាតិត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ2025 នៅប្រទេសថៃផងដែរ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.