for your free time

- Advertisement -

Copa del Rey៖ Real ធ្លាក់ក្រោមថ្វីជើង AT ត្រឹមវគ្គ 16ក្រុម

1

ក្រុមជើងឯក 20 សម័យ Real Madrid បានជ្រុះចេញពីការប្រកួតពានរង្វាន់ Copa del Rey ហើយក្រោយរងបរាជ័យក្រោមថ្វីជើង Atletico Madrid ត្រឹមវគ្គ 16 ក្រុមចុងក្រោយ។

Samuel Lino បើកការនាំមុខឱ្យ Atletico Madrid មុននៅនាទីទី 39 មុនពេលដែលអ្នកចាំទី Jan Oblak ភ្លាត់ស្នៀតចូលខ្លួនឯងពីបាល់

Freekick របស់ Luka Modric ឱ្យ Real Madrid នៅចុងវគ្គទី 1។

- Advertisement -

ឈានដល់វគ្គទី 2 ខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Morata រកគ្រាប់នាំមុខសាជាថ្មីឱ្យ Altetico តែ Real Madrid តាមស្មើម្តងទៀតដោយការតែតបញ្ចូលទីរបស់ Joselu នៅនាទីទី 82។

ស្មើគ្នា 2-2 ក្រុមទាំងពីរបន្តដំណើរទៅវគ្គបន្ថែម 15 នាទីពីរដង ខណៈដែលខ្សែប្រយុទ្ធបារាំង Antoine Griezmann និង Rodrigo Riquelme រកបានម្នាក់មួយគ្រាប់ឱ្យ Atletico Madrid យកឈ្នះ Real Madrid 4-2។

ក្នុងការប្រកួតនេះ Antoine Greizmann បានស៊ុតបញ្ចូលទីគ្រាប់បាល់ទី 175 ដែលជាកំណត់ត្រាក្លិបសម្រាប់កីឡាករវ័យ 32 ឆ្នាំរូបនេះ។

វគ្គ 16 ក្រុមចុងក្រោយមួយគូទៀត Barcelona យកឈ្នះក្រុមនៅលីគទី 3 អេស្ប៉ាញ Unionistas de Salamanca 3-1៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.