for your free time

- Advertisement -

បញ្ចប់ជុំទី 2 MCL សៅរ៍-អាទិត្យនេះ ព្រះខ័នរាជស្វាយរៀងជួបបឹងកេត ជាគូឯក

2

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ2023/24 នឹងបញ្ចប់ការប្រកួតវិលជុំសន្សំពិន្ទុ ជើងទី2 នៅចុងសប្ដាហ៍នេះ ខណៈក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមបឹងកេត ។ សម្រាប់ជំនួបជើងទី2 ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុម

បឹងកេតវិញម្ដង នាវេលាម៉ោង ៦ល្ងាច ថ្ងៃទី២០ ខែមករានេះ នៅកីឡដ្ឋានខេត្តស្វាយរៀង បន្ទាប់ពីជើងទី១ ប្រកួតនៅពហុកីឡដ្ឋានជាតិ ក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមនាគខៀវ ក្នុងលទ្ធផល 3-1 ។

- Advertisement -

នៅថ្ងៃសៅរ៍ដដែល ក្រៅពីជំនួបដ៏ទាក់ទាញរវាងក្រុមកំពូលតារាង និងក្រុមទើបឡើងមកឈរលេខ Top-4 បឹងកេត ក្រុមកំពុងឈរលេខ២ ភ្នំពេញក្រោន ក៏នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមគិរីវង់សុខសែនជ័យផងដែរ បន្ទាប់ពីរងបរាជ័យ ក្នុងលទ្ធផល 1-0 កាលពីជើងទី1 ក្រោមថ្វីជើងម្ចាស់ផ្ទះគិរីវង់ ។

ដោយឡែក 4គូផ្សេងទៀត ដែលត្រូវជួបគ្នាបញ្ចប់ជើងទី2 នាថ្ងៃទី21 ខែមករាវិញ រួមមានក្រុមកងយោធពលខេមរភូមិន្ទ ជួបក្រុមភ្ញៀវ ISI ដង្កោសែនជ័យ នៅកីឡដ្ឋានស្ដាតចាស់, ណាហ្គាវើលដ៏ ជួបអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមវិសាខា ជួបក្រុមព្រៃវែងអេហ្វស៊ី នៅកីឡដ្ឋានព្រីនស៍ ។

គួរដឹងថា គិតត្រឹមសប្ដាហ៍ទី17 នៃលីគកំពូលកម្ពុជា សម្រាប់បេក្ខភាពឈរ Top-4 បណ្ដោះអាសន្ន រួមមានក្រុមព្រះខ័នរាជស្វាយរៀង ឈរកំពូលតារាង មាន 43ពិន្ទុ, ភ្នំពេញក្រោន ឈរលេខ2 មាន 39ពិន្ទុ, វិសាខា ឈរលេខ3 មាន 29ពិន្ទុ និងក្រុមបឹងកេត ឈរលេខ4 មាន 24ពិន្ទុ ស្មើក្រុម ISI ដង្កោសែនជ័យ ដែលឈរលេខ5 ដែរ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.