for your free time

- Advertisement -

អ៊ីរ៉ាក់អស់ឱកាសទៅវគ្គ 8ក្រុម ក្រោយចាញ់ហ្សកដានី 3-2 នៅ Asian Cup

2

ក្រុមបាល់ទាត់ហ្សកដានីនៅតែបន្តទំរង់លេងល្អរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីឆ្នាំនេះ AFC Asian Cup 2023 នៅលើទឹកដីកាតា បន្ទាប់ពីទំលាក់ក្រុមជើងឯកឆ្នាំ 2007 អ៊ីរ៉ាក់ដើម្បីឡើងវគ្គ 8 ក្រុមចុងក្រោយ។

ហ្សកដានីជាក្រុមដែលមានចំណាត់ថ្នាក់ពិភពលោកចាញ់អ៊ីរ៉ាក់ 24 លេខ តែជាពួកគេជាក្រុមមាន

ប្រៀបក្នុងវគ្គទីមួយក្រោមក្រសែភ្នែកទស្សនិកជន 36,000 នាក់នៅកីឡដ្ឋាន Khalifa International Stadium ខណៈដែលពួកគេរកបានគ្រាប់នាំមុខមុននៅនាទីទី 45+1 ដោយ Yazan Al-Naimat ដែលជាខ្សែប្រយុទ្ធរបស់ក្លិបកាតា Al Ahli។

តែក្រុមអ៊ីរ៉ាក់បានផ្លាស់ប្តូរយុទ្ធសាស្រ្តលេង និងផ្លាស់ប្តូរកីឡាករ 3 នាក់នៅវគ្គទី 2 ធ្វើឱ្យស្ថានភាពប្រែប្រួល និងរកបានគ្រាប់តាមស្មើវិញនៅនាទីទី 68 ដោយ Saad Natiq។

- Advertisement -

ឈានដល់នាទីទី 76 អ៊ីរ៉ាក់ក៏រកបានគ្រាប់នាំមុខលើកដំបូងដោយខ្សែប្រយុទ្ធ Aymen Hussein តែការអបអររបស់កីឡាករវ័យ 27 ឆ្នាំរូបនេះមានរយៈពេលយូរ និងឌឺដងទៅនឹងការអបអរគ្រាប់បាល់របស់ហ្សកដានីគ្រាប់ទី 1 ធ្វើឱ្យ អាជ្ញាកណ្តាលផ្តល់កាតលឿងទី 2 បណ្តេញចេញពីការប្រកួត។

ការប្រកួតហៀបនឹងឈានដល់ម៉ោងបន្ថែមកាត់សេចក្តីទៅហើយ តែនៅក្នុងម៉ោងបន្ថែមរបួស 7 នាទី ហ្សកដានីរកបានពីរគ្រាប់មិនគួរឱ្យជឿដោយ Yazan Al-Arab នាទីទី 90+5 និង Al-Rashdan នាទីទី 90+7។

ហ្សកដានីដែលនៅវគ្គចែកពូលធ្លាប់លេងស្មើ 2-2 ទល់នឹងកូរ៉េនោះ នឹងបន្តជួបជាមួយតាជីគីស្ថាននៅវគ្គ 8 ក្រុមចុងក្រោយ។

ងាកមកការប្រកួតមួយគូទៀត ក្រុមការពារតំណែងជើងឯក និងជាក្រុមម្ចាស់ផ្ទះកាតាមិនធ្វើឱ្យអ្នកគាំទ្រខកចិត្តទេ តែកីឡដ្ឋាន Al Bayt ក៏ហាក់ស្ងប់ស្ងាត់ដែរនៅពេលក្រុមប៉ាឡេស្ទីននាំមុខមុននៅនាទីទី 37 ដោយ Oday Dabbagh។

តែមិនយូរទេកាតាក៏តាមស្មើវិញដោយ Hasan Al Haydos នាទីទី 45+6 មុនពេលដែលគ្រាប់បាល់ជ័យជំនះសម្រេចនៅវគ្គទី 2 ដោយបាល់ពិន័យ 11 ម៉ែត្រស៊ុតសម្រេចដោយ Akram Afif នាទីទី 49។ ជ័យជំនះនេះធ្វើឱ្យកាតារង់ចាំជួបថៃ រឺអ៊ូសប៊ែគីស្ថាននៅវគ្គ 8 ក្រុមចុងក្រោយ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.