for your free time

- Advertisement -

FIFA កំពុងពិនិត្យលទ្ធភាពធ្វើម្ចាស់ផ្ទះ របស់កីឡដ្ឋានខ្ពស់ជាងនីវ៉ូទឹកសមុទ្រជាងគេលើលោក

1

បាល់ទាត់នៅរយៈកំពស់ 4,000 ម៉ែត្រ ទីក្រុងខ្ពស់បំផុតមួយក្នុងពិភពលោក El Alto ក្នុងប្រទេសបូលីវី កំពុងស្វែងរកការទទួលស្គាល់កីឡដ្ឋានពីមន្ត្រីបាល់ទាត់អាមេរិកខាងត្បូងដើម្បីរៀបចំការប្រកួតអន្តរជាតិរបស់ FIFA។

មន្ត្រីមកពីសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង CONMEBOL បានមកត្រួតពិនិត្យកាលពីពេលថ្មីៗនេះនៅ

កីឡដ្ឋាន Villa Ingenio ដើម្បីពិនិត្យមើលកន្លែងប្រកួតថាតើត្រូវនឹងលក្ខខណ្ឌក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិដែររឺទេ។

- Advertisement -

កីឡដ្ឋានដែលមានកម្ពស់ 4090 ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ គឺជាទីតាំងទឹកដីរបស់ក្រុមបាល់ទាត់ Always Ready នៅក្របខណ្ឌលីគកំពូលនៃប្រទេសបូលីវី។

ការមកត្រួតពិនិត្យដោយ CONMEBOL នេះគឺដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួត Copa Libertadores បន្ទាប់ពីក្រុមបាល់ទាត់ Always Ready នឹងបង្ហាញខ្លួននៅក្របខណ្ឌក្លិបកំពូលអាមេរិកខាងត្បូង Copa Libertadores រដូវកាលថ្មីខាងមុខ។

ការលេងបាល់នៅកម្ពស់ដ៏ខ្ពស់របស់បូលីវី ជាមួយនឹងកំហាប់ខ្យល់ដ៏ស្តើង បានឃើញក្រុមខ្លាំងៗមួយចំនួនរបស់អាមេរិកខាងត្បូង មិនងាយស្រួលផងដែរក្នុងការយកឈ្នះ។

យោងតាមសហព័ន្ធបាល់ទាត់បូលីវី ការសម្រេចចិត្តលើការទទួលស្គាល់កីឡដ្ឋាន Villa Ingenio នឹងត្រូវប្រកាសក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.