for your free time

- Advertisement -

ពានសម្ដេចតេជោនឹងរកឃើញ 4ក្រុមចុងក្រោយ ឡើងវគ្គ 1/4 ផ្ដាច់ព្រ័ត្រថ្នាក់ជាតិ

1

បន្ទាប់ពីរកឃើញបេក្ខភាព 4ក្រុមឈរចាំនៅវគ្គ 8ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី17 (ថ្នាក់ជាតិ) ឆ្នាំ2023-24 នៅថ្ងៃទី31 ខែមករានេះ នឹងមានការប្រកួតកាត់សេចក្ដី ក្នុងវគ្គ 16ក្រុមចុងក្រោយ ជើងទី2 ចំនួន 4គូទៀត ដើម្បីស្វែងរកក្រុមខ្លាំងឡើងបង្គ្រប់កៅអីវគ្គ 1/4 ផ្ដាច់ព្រ័ត្រនេះ ។ សម្រាប់កម្មវិធីប្រកួតប្រកួតកាត់

សេចក្ដីនេះ រួមមានក្រុមបឹងកេត នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមសៀមរាបអេហ្វស៊ី នាវេលាម៉ោង 6ល្ងាច បន្ទាប់ពីជើងទី1 ស្មើគ្នា 1-1 លើទឹកដីខេត្តសៀមរាប ។ រីឯក្រុមព្រៃវែងអេហ្វស៊ី ត្រូវជួបក្រុមភ្ញៀវ សមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ នាវេលាម៉ោង 3:45នាទីរសៀល ក្រោយបរាជ័យក្រៅដី កាលពីជើងទី1 ក្នុងលទ្ធផល 1-0 ។

- Advertisement -

ចំណែកក្រុមគិរីវង់សុខសែនជ័យ នឹងត្រូវធ្វើដំណើរតតាំងជាមួយក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់វិញម្ដង បន្ទាប់ពីរបរាជ័យក្នុងដី ដោយលទ្ធផល 3-2 កាលពីជើងទី1 ស្របពេលក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមអង្គរថាយហ្គឺរ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ នាវេលាម៉ោង6ល្ងាចដូចគ្នា បន្ទាប់ពីជើងទី1 ណាហ្គាវើលដ័ បានយកឈ្នះក្រុមមានមូលដ្ឋានៅខេត្តសៀមរាបនេះ 5-1 ។

ក្រោយបញ្ចប់ការប្រកួតកាត់សេចក្ដីទាំង 4គូនេះ សម្រាប់ក្រុមទទួលបានជ័យជម្នះ រវាងបឹងកេត និងសៀមរាបអេហ្វស៊ី នឹងត្រូវឡើងទៅជួបក្រុម ISI ដង្កោសែនជ័យ នៅវគ្គ 1/4 ផ្ដាច់ព្រ័ត្រ គ្រាដែលក្រុមឈ្នះ រវាងព្រៃវែងអេហ្វស៊ី និងក្រសួងមហាផ្ទៃ ត្រូវឡើងទៅជួបក្រុមវិសាខា ។ រីឯក្រុមឈ្នះ រវាងកងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ ត្រូវឡើងទៅជួបក្រុមភ្នំពេញក្រោន និងក្រុមឈ្នះ រវាងក្រុមណាហ្គាវើលដ៏ និងអង្គរថាយហ្គឺរ នឹងត្រូវឡើងទៅជួបក្រុមកំពូលតារាងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ។

គួរដឹងថា ការប្រកួតវគ្គ 8ក្រុមចុងក្រោយ ឬវគ្គ 1/4 ផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើការប្រកួតជើងទី1 នាថ្ងៃទី07 ខែកុម្ភៈ និងការប្រកួតកាត់សេចក្ដីជើងទី2 នាថ្ងៃទី21 ខែកុម្ភៈ មុនឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាថ្ងៃទី06 ខែមីនា និងថ្ងៃទី10 ខែមេសា ខណៈការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នឹងធ្វើឡើងនាថ្ងៃទី28 ខែមករា ឆ្នាំ2024 ខាងមុខ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.