for your free time

- Advertisement -

ណាហ្គាវើលដ៏ បឹងកេត ព្រៃវែង និងគីរីវង់ ឡើងវគ្គ 1/4 ពានសម្ដេចតេជោ

2

ណាហ្គាវើលដ៏ នឹងត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គ 8ក្រុមចុងក្រោយ(1/4) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី17 (ថ្នាក់ជាតិ) ឆ្នាំ2023/24 ក្រោយយកឈ្នះអង្គរថាយហ្គឺរ ត្រឹម 1-0 ប៉ុណ្ណោះ ផ្ទុយកាលពីជើងទី1 ដែលពួកគេបានយកឈ្នះក្រៅដី លើក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ដោយលទ្ធផល 5-1 ។ ចំពោះគ្រាប់បាល់

ជ័យជម្នះ ក្នុងជើងទី2 នេះធ្វើសម្រេចដោយកីឡាករ អ៊ីត សូនី នៅនាទី66 ។ សរុបទាំង 2ជើង ណាហ្គាវើលដ៏ បានយកឈ្នះអង្គរថាយហ្គឺរ 6-1 ។

- Advertisement -

បឹងកេត បានយកឈ្នះក្រុមសៀមរាបអេហ្វស៊ី ដោយលទ្ធផល 4-0 ក្នុងជំនួបជើងទី2 វគ្គ 16ក្រុមចុងក្រោយ តាមរយៈគ្រាប់បាល់របស់ ចាន់ វឌ្ឍនាកា Stefan Golubovic ជា វេស្លី និង ម៉ាត់ នូរុណ។ ជ័យជម្នះនេះ នាំឲ្យក្រុមនាគខៀវបឹងកេត ឡើងទៅជួបក្រុម ISI ដង្កោសែនជ័យ នៅវគ្គ 8ក្រុមចុងក្រោយ ។

ព្រៃវែងអេហ្វស៊ី បានវាយបកយកឈ្នះសមាគមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ វិញ 2-0 ក្នុងជំនួបជើងទី2 ដោយគ្រាប់បាល់របស់ វឿន វ៉ា និង Zaw Thiha ដើម្បីឡើងទៅជួបក្រុមការពារតំណែងជើងឯក វិសាខា នៅវគ្គ 8ក្រុមចុងក្រោយ(1/4) នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី17 (ថ្នាក់ជាតិ) ឆ្នាំ2023/24 ។

គិរីវង់សុខសែនជ័យ បានទម្លាក់សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ (Tiffy Army) ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី 4-2 បន្ទាប់ពីវាយបកឈ្នះក្នុងជំនួបជើងទី2 វិញ ក្នុងលទ្ធផល 2-1 ធ្វើឱ្យគ្រាប់បាល់សរុបស្មើគ្នា 4-4។ អ្នកចាំទី ឡាយ អៀងលី ជាវីរបុរសសង្គ្រោះបាល់ប៉េណាល់ទីបានដល់ទៅ 2គ្រាប់ឱ្យគីរីវង់សុខសែនជ័យ។

វគ្គ 8ក្រុមចុងក្រោយនឹងត្រូវប្រកួត 2ជើងទៀត ដើម្បីកាត់សេចក្ដីរកក្រុមឡើងវគ្គវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិ ឆ្នាំ2023/24 នេះ ។ ចំពោះវគ្គ 1/4 ផ្ដាច់ព្រ័ត្រ ជើងទី1 គ្រោងប្រកួតនាថ្ងៃទី៧-កុម្ភៈ និងជើងទី២ គ្រោងប្រកួតនាថ្ងៃទី២១ ខែកុម្ភៈខាងមុខ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.