for your free time

- Advertisement -

Leverkusen ពន្លាតកំណត់ត្រាមិនចាញ់ដល់ 30ប្រកួតជាប់គ្នាហើយ

2

ក្លិបបាល់ទាត់អាល្លឺម៉ង់ Bayer Leverkusen បានឈានដល់ 30 ប្រកួតហើយរដូវកាលនេះ ដែលពួកគេមិនស្គាល់បរាជ័យ ក្រោយវាយបកយកឈ្នះ Stuttgart 3-2 ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ German Cup ។

Leverkusen ត្រូវបានតាមពីក្រោយដល់ទៅ 2 ដងក្នុងការប្រកួតនេះ បន្ទាប់ពីក្រុមភ្ញៀវ Stuttgart បើកការនាំមុខ

មុននៅនាទីទី 11 ដោយ Waldemar Anton មុនពេលដែល Patrik Schick ស៊ុតតាមស្មើឱ្យ Leverkusen វិញ តែគ្រាប់នេះអាជ្ញាកណ្តាលមិនឱ្យនៅនាទីទី 40។

- Advertisement -

ឈានចូលវគ្គទី 2 ក្រុមរបស់លោក Xabi Alonso ក៏តាមស្មើវិញបានសម្រេចដោយ Robert Andrich តែពូកគេក៏ត្រូវតាមពីក្រោយម្តងទៀតនៅពេល Stuttgart ស៊ុតគ្រាប់នាំមុខសាជាថ្មីដោយ Chris Fuhrich នៅនាទីទី 58។

យ៉ាងណាក្តី Leverkusen ជាថ្មីម្តងទៀតក៏តាមស្មើជាលើកទី 2 ដោយ Amine Adli នាទីទី 66 មុនពេលដែល Jonathan Tah ជាអ្នកតែតបញ្ចូលទីសម្រេចគ្រាប់ជ័យជំនះ 3-2 មិនចាំបាច់លេងម៉ោងបន្ថែមកាត់សេចក្តី។

ជ័យជំនះនេះធ្វើឱ្យ Leverkusen បន្តក្តីសង្ឃឹមគ្រងជើងឯកពីរក្នុងមួយរដូវកាលរួមមាន Bundesliga និង German Cup នេះ។

Leverkusen នៅពេលនេះឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹង ក្រុមនៅលីគទី 2 Fortuna Dusseldorf និង Kaiserslautern ខណៈ Borussia Monchengladbach នឹងត្រូវជួប Saarbruecken ថ្ងៃនេះ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.