ចូលរួមសោកស្ដាយ! U23 ប្រេស៊ីលចាញ់អាហ្សង់ទីន អស់កៅអីអូឡាំពិក Paris 2024
ក្រុមការពារមេដាយមាសអូឡាំពិកប្រេស៊ីល បានខកខានមិនបានចូលរួមការប្រកួតវិញ្ញាសារបាល់ទាត់នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅលើកដំបូងក្នុងរយៈពេល 20 ឆ្នាំ បន្ទាប់ពីចាញ់អាហ្សង់ទីននៅវគ្គជម្រុះចុងក្រោយ។
នេះជាលើកដំបូងហើយរាប់តាំងពីឆ្នាំ 2004 ដែលប្រេស៊ីលមិនអាចបង្ហាញខ្លួននៅអូឡាំពិកបាន ខណៈពួកគេគឺជា
ម្ចាស់មេដាយមាស 4 លើក។
Luciano Gondou គឺជាអ្នកតែតបញ្ចូលទីគ្រាប់ជ័យជំនះនៅនាទីទី 77 ឱ្យក្រុម U23 អាហ្សង់ទីនឈ្នះការប្រកួតវគ្គជម្រុះនៅតំបន់អាមេរិកខាងត្បូងដើម្បីយកកៅអីនៅទីក្រុងប៉ារីសរដូវក្តៅខាងមុខ។
អូឡាំពិក 2 ព្រឹត្តិការណ៍កន្លងមកក្រុម U23 ប្រេស៊ីលជាម្ចាស់មេដាយមាស 2 លើកជាប់គ្នា ខណៈអាហ្សង់ទីនធ្លាប់ឈ្នះនៅឆ្នាំ 2004 និង 2008។
នៅតំបន់អាមេរិកខាងត្បូងនេះ អាហ្សង់ទីនជាក្រុមលេខ 2 ក្នុងពូលមាន 5 ពិន្ទុទទួលបានកៅអីអូឡាំពិកជាមួយក្រុមលេខ 1 ប៉ារ៉ាហ្កាយដែលឈ្នះវេណេហ្សុយអេឡា 2-0 ប្រកួតចុងក្រោយ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Comments are closed.