for your free time

- Advertisement -

ឡើងផុតពូលក្នុងនាមជាក្រុមលេខ 3 ម្ចាស់ផ្ទះកូតឌីវ័រយកឈ្នះនីហ្សេរីយ៉ា គ្រងជើងឯក AFCON

2

ជាការកែប្រែមិនគួរឱ្យជឿមួយសម្រាប់ក្រុមម្ចាស់ផ្ទះ កូតឌីវ័រនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាហ្វ្រក Africa Cup of Nations ឆ្នាំនេះ បន្ទាប់ពីចាញ់ 2 ប្រកួតក្នុងពូល បណ្តេញគ្រូបង្គោលចេញ រហូតឈ្នះជើងឯកលើកទី 3 ក្នុងប្រវត្តិសាស្រ្ត។ ខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Sebastien

Haller ជាថ្មីម្តងទៀតជាអ្នកស៊ុតគ្រាប់ជ័យជំនះនៅវគ្គផ្តាច់ព្រ័ត្រនេះទៀតក្រោយក្រុមទាំងពីរកំពុសស្មើគ្នា 1-1។

- Advertisement -

ខ្សែប្រយុទ្ធក្លិបក្រិក PAOK, William Troos-Ekong គឺជាអ្នកតែតបញ្ចូលទីបើកការនាំមុខឱ្យក្រុមនីហ្សេរីយ៉ានៅវគ្គទី 1 មុនពេល Franck Kessie តែតបញ្ចូលទីតាមស្មើវិញនៅវគ្គទី 2។ Sebastien Haller ដែលជាទើបវិលមកអាជីពរបស់ខ្លួនវិញបាន 13 ខែ ក្រោយជាសះស្បើយពីជំងឺមហារីកនោះ គឺជាអ្នករកបានគ្រាប់ជ័យជំនះនៅនាទីទី 81។

រំលឹកដែរថាកូតឌីវ័រដែលចំណាយលុយជាង 1 ពាន់លានដុល្លារក្នុងការរៀបចំក្នុងនាមជាម្ចាស់ផ្ទះ Africa Cup of Nations ឆ្នាំនេះ បានចាប់ផ្តើមការព្រឹត្តិការណ៍ជាមួយនឹងភាពច្របូកច្របល់ និងការមិនពេញចិត្តពីអ្នកគាំទ្រ បន្ទាប់ពីចាញ់ 2 ប្រកួតនៅក្នុងពូល និងឡើងមកកាន់វគ្គខ្វែងត្រឹមជាក្រុមលេខ 3 ល្អបំផុតមួយ។

យ៉ាងណាក្តី នេះជាវគ្គផ្តាច់ព្រ័ត្រដែលកូតឌីវ័រសក្តិសមជាជើងឯកហើយ តាមរយៈការរៀបចំក្រុមបានល្អ និងទំរង់លេងល្អជាងក្រុមជើងឯក 3 សម័យនីហ្សេរីយ៉ា។ ប្រធានាធិបតីកូតឌីវ័រលោក​ Alassane Outtarra ក៏បានចូលរួមជាមួយក្រុមបាល់ទាត់កូតឌីវ័រផងដែរក្នុងការអបអរសាទរលើកពានក្រោយចប់ការប្រកួត។

ជើងឯកបាល់ទាត់ទ្វីបអាហ្វ្រិកនៅពេលនេះ កូតឌីវ័រទទួលបានប្រាក់រង្វាន់ 7 លានដុល្លារ ខណៈជើងឯករងនីហ្សេរីយ៉ាទទួលបាន 4 លានដុល្លារ។ កូតឌីវ័រនៅពេលនេះបានក្លាយជាក្រុមម្ចាស់ទី 12 ដែលឈ្នះជើងឯក Africa Cup of Nations នេះ ខណៈនីហ្សេរីយ៉ាបានរងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រលើកទី 5៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.