for your free time

- Advertisement -

Real Madrid អាចលេង UCL ជើងទី 1 ទល់នឹង Leipzig ដោយគ្មាន Jude Bellingham

2

ខ្សែបម្រើអង់គ្លេស Jude Bellingham ទំនងអាចនឹងអវត្តមាននៅពេល Real Madrid ជួបក្រុមអាល្លឺម៉ង់ RB Leipzig យប់ស្អែកនេះវគ្គ 16 ក្រុមចុងក្រោយ UEFA Champions League។

កីឡាករវ័យ 20 ឆ្នាំរូបនេះ ត្រូវបានបង្ខំចិត្តប្តូរចេញក្រោយពេលស៊ុតបាន 2 គ្រាប់ឱ្យ Real Madrid យកឈ្នះ Girona 4-0 កាលពីថ្ងៃសៅរ៍។

- Advertisement -

ក្លិបយក្សអេស្ប៉ាញមួយនេះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការជាសះស្បើយរបស់អតីតខ្សែបម្រើ Dortmund រូបនេះឡើយ។

Jude Bellingham គិតមកដល់ពេលនេះរកបាន 20 គ្រាប់ហើយក្នុងការបង្ហាញខ្លួន 31 ប្រកួតគ្រប់ក្របខណ្ឌ រដូវកាលនេះ តាំងពីផ្លាស់ពី Dortmund កាលពីដើមរដូវកាល។ Vinicius Junior និង Rodrygo ក៏រកបានម្នាក់មួយគ្រាប់ដែរក្នុងជ័យជំនះកាលពីថ្ងៃសៅរ៍ដែលធ្វើឱ្យក្រុមរបស់លោក Carlo Ancelotti ដាច់ 5 ពិន្ទុពីក្រុមលេខ 2។

បន្ទាប់ពី Real Madrid ជួប Leipzig នៅយប់ថ្ងៃអង្គារស្អែកនេះ ពួកគេនឹងត្រូវធ្វើដំណើរទៅទឹកដី Rayo Vallecano នៃក្របខណ្ឌអេស្ប៉ាញ La Liga មុនពេលទទួល Sevilla៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.