for your free time

- Advertisement -

អតីតមិត្តរួមក្រុមកាល 2008 សង្ឃឹមថា Messi នឹងជួយ U23 អាហ្សង់ទីន នៅអូឡាំពិកប៉ារីស

1

អតីតមិត្តរួមក្រុមនៅក្លិបបាល់ទាត់អាហ្សង់ទីន​ Newell’s Old Boy កីឡាករខ្សែបម្រើ Ever Banega ដែលធ្លាប់ឈ្នះមេដាយមាសអូឡាំពិកជាមួយក្រុមអាហ្សង់ទីន និង Lionel Messi នៅអូឡាំពិកទីក្រុងប៉េកាំងឆ្នាំ ២០០៨ សង្ឃឹមថា ខ្សែប្រយុទ្ធរបស់ក្លិប Inter Miami នឹងចូលរួមជាមួយអាហ្សង់ទីនម្តងទៀតនៅអូឡាំពិកទីក្រុងប៉ារីសឆ្នាំ

នេះ។ ក្រុម U23 អាហ្សង់ទីនទើបតែបានយកឈ្នះ U23 ប្រេស៊ីលដែលជាអ្នកការពារមេដាយមាសនៅវគ្គជម្រុះអូឡាំពិកកាលពីថ្ងៃចន្ទ ដើម្បីទទួលបានកៅអីអូឡាំពិកឆ្នាំនេះ ខណៈគ្រូបង្វឹកក្រុម U23 អាហ្សង់ទីន Javier Mascherano ក៏មានបំណងអញ្ជើញ Lionel Messi និង Angel Di Maria ផងដែរ។

- Advertisement -

Messi ដែលជាប្រធានក្រុមអាហ្សង់ទីនលើកពាន World Cup 2022 នៅកាតាកាលពីខែធ្នូឆ្នាំ 2022 នោះ ក៏ជាសមាជិករបស់ក្រុម U23 អាហ្សង់ទីនដែលឈ្នះមេដាយមាសអូឡាំពិកទីក្រុងប៉េកាំងប្រទេសចិនឆ្នាំ​ 2008 ផងដែរ ជាមួយនឹង Ever Banega, Javier Mascherano និង Angel Di Maria។

ការប្រកួតវិញ្ញាសារបាល់ទាត់នៅអូឡាំពិក គឺជាការប្រកួតដែលជ្រើសរើសយកកីឡាករអាយុក្រោម 23 ឆ្នាំតែអាចបូកបន្ថែមកីឡាករលើសអាយុ 3 នាក់។

និយាយនៅថ្ងៃពុធម្សិលមិញ មុនការប្រកួតមិត្តភាពរវាង Newell’s Old Boy និង Inter Miami កីឡាករវ័យ 35 ឆ្នាំ Ever Banega សង្ឃឹមថា Messi នឹងចូលរួមជាចុងក្រោយ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.