for your free time

- Advertisement -

Crystal Palace តែងតាំង Oliver Gasner ភ្លាមៗ ក្រោយ Roy Hodgson ចាកចេញ

2

ក្លិបបាល់ទាត់អង់គ្លេស Crystal Palace បានសម្រេចតែងតាំងអ្នកចាត់ការថ្មីលោក Oliver Gasner ដែលជាអតីតអ្នកចាត់ការក្លិបអាល្លឺម៉ង់ Eintracht Frankfurt។

បុរសវ័យ 49 ឆ្នាំសញ្ជាតិអូទ្រីសរូបនេះ បានចូលមកជំនួសតំណែងអ្នកចាត់ការវ័យចំណាស់លោក Roy Hodgson ដែលបានសម្រេចលាលែងពីតំណែងនៅថ្ងៃចន្ទម្សិលមិញ

ផងដែរ។ Crystal Palace បច្ចុប្បន្នកំពុងឈរលេខ 15 ក្នុងតារាងនៅពីលើតំបន់គ្រោះថ្នាក់លេខ 18 ចំនួន 5 ពិន្ទុ។

- Advertisement -

លោក Oliver Gasner បានចុះហត្ថលេខាដឹកនាំ Crystal Palace រយៈពេល 2 ឆ្នាំ ហើយនឹងចាប់ផ្តើមទទួលបន្ទុកការងារប្រកួតដំបូងនៅថ្ងៃសៅរ៍នេះនៅពេល Crystal Palace ទទួលភ្ញៀវ Burnley។

អតីតខ្សែការពារអូទ្រីសរូបនេះធ្លាប់ចំណាយពេល 19 ឆ្នាំជាកីឡាករជាក្លិបអូទ្រីស SV Reid មុនពេលចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្លិបដដែលនេះ។ ក្រោយមកលោក Gasner ក៏បានផ្លាស់ទៅទឹកដីនាំ LASK រយៈពេល 4 ឆ្នាំមុនពេលបន្តដំណើរទឹកដីអាល្លឺម៉ង់ដឹកនាំ Wolfsburg។

នៅឆ្នាំ 2022 លោក Gasner ក្លាយជាគ្រូបង្វឹក​ Frankfurt និងដឹកនាំក្រុមឈ្នះជើងឯក Europa League ក្នុងរដូវកាលដំបូងតែម្តងនៅពេលយកឈ្នះ Rangers នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ 11 ម៉ែត្រកាត់សេចក្តី។

រដូវកាលបន្ទាប់លោក Gasner ក៏បានដឹកនាំ Frankfurt ឡើងដល់វគ្គ 16 ក្រុមចុងក្រោយ Champions League រដូវកាលមុន តែក៏បានចាកចេញវិញនៅដំណាច់រដូវកាលក្រោយ 10 ប្រកួតមិនឈ្នះសោះនៅ Bundesliga៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.