for your free time

- Advertisement -

កាន់តែយ៉ាប់! ត្រឹមពេល 9ថ្ងៃ Bayern Munich ចាញ់ 3ប្រកួតជាប់គ្នា

3

ក្រុមការពារតំណែងជើងឯកក្របខណ្ឌលីកកំពូលអាល្លឺម៉ង់​ Bayern Munich បានរងបរាជ័យ 3 ប្រកួតផ្ទួនៗក្នុង រយៈពេលត្រឹម 9 ថ្ងៃ ធ្វើឱ្យក្រុមកំពូលតារាង Leverkusen ដាច់ដល់ 8 ពិន្ទុ។ បរាជ័យចុងក្រោយនេះគឺនៅទឹកដី Bochum 3-2 នៅក្របខណ្ឌលីគ Bundesliga។ Jamal Musiala គឺជាអ្នកបើកការនាំ

មុខឱ្យ Bayern Munich មុននៅនាទីទី 14 តែក៏ត្រូវម្ចាស់ផ្ទះវាយបកវិញពីរគ្រាប់ដោយកីឡាករជប៉ុន Takuma Asano និង Keven Schlotterbeck។

- Advertisement -

Bochum នាំមុខ 2-1 ទៅហើយ Bayern Munich ក៏បាត់បង់កីឡាករម្នាក់ទៀតគឺខ្សែការពារ Dayot Upamecano ទទួលបានកាតក្រហម ខណៈបាល់ពិន័យ 11 ម៉ែត្រផ្តល់ឱ្យម្ចាស់ផ្ទះស៊ុតសម្រេចដោយ Kevin Stoger។ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ក៏តាមបានមួយគ្រាប់វិញចុងម៉ោង តែមិនគ្រប់គ្រាន់ឡើយ។​

សូមបញ្ជាក់ថាត្រឹមរយៈពេល 9 ថ្ងៃ Bayern Munich ចាញ់ 3 ប្រកួតផ្ទួនៗនោះរួមមានចាញ់ Leverkusen 3-0 សប្តាហ៍មុន ចាញ់នៅទឹកដី Lazio យប់ថ្ងៃពុធក្របខណ្ឌ UEFA Champions League និងចាញ់ Bochum នេះ។

លទ្ធផលនេះធ្វើឱ្យ Bayern Munich បន្តឈរលេខ 2 ក្រោយលេង 22 ប្រកួតមាន 50 ពិន្ទុតាមពីក្រោយ Leverkusen ដល់ទៅ 8 ពិន្ទុ បន្ទាប់ពីក្រុមរបស់លោក Xabi Alonso ឈ្នះនៅទឹកដី Heidenheim 2-1 កាលពីថ្ងៃសោរ៍៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.