សោកស្ដាយ! ពីពេលនេះដល់ចប់រដូវកាល Brighton នឹងលេងដោយគ្មាន Mitoma
ខ្សែបម្រើស្លាបជប៉ុន Kaoru Mitoma នឹងត្រូវអវត្តមានពី Brighton រហូតដល់ចប់រដូវកាលនេះដោយសាររបួសខ្នង។ កីឡាករជម្រើសជាតិជប៉ុនវ័យ 26 ឆ្នាំរូបនេះ បានអវត្តមានពីការប្រកួតទល់នឹង Everton ចុងសប្តាហ៍កន្លងទៅដោយសារបញ្ហារបួសនេះ។ អ្នកចាត់ការ Brighton លោក Roberto de Zerbi បានបញ្ជាក់ថារដូវកាល
នេះរបស់ Mitoma នឹងត្រូវបញ្ចប់ត្រឹមនេះ ខណៈរបួសនេះត្រូវការសម្រាកយ៉ាងហោចណាស់បីទៅបួនខែ។
បន្ទាប់ពីដើរតួជាសមាជិកសំខាន់របស់ Brighton រដូវកាលមុន ដែលរួមមានការជួយ Brighton បង្ហាញមុននៅ Europa League លើកដំបូងនោះ Mitoma ត្រូវបានញាំញីដោយសាររបួសរដូវកាលនេះ។
កាលពីចុងឆ្នាំ 2023 Mitoma បានរងរបួសកជើង ត្រូវសម្រាកមួយខែ និងបានអវត្តមានស្ទើពេញមួយព្រឹត្តិការណ៍បាល់ទាត់ជើងឯកអាស៊ីជាមួយជប៉ុន មុនពេលត្រលប់មកវិញជាកីឡាករបម្រុងពេលជប៉ុនលេងពីរប្រកួតចុងក្រោយដែលធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងអ៊ីរ៉ង់។
Brighton បច្ចុប្បន្ននៅមានភារៈនៅ Europa League និង FA Cup នៅឡើយ និងកំពុងឈរលេខ ៧ នៅ Premier League។ Brighton ពេលនេះក៏មានបញ្ហារបួសកីឡាករផ្សេងទៀតដែររួមមាន Evan Ferguson និង Joao Pedro ដែលនឹងអវត្តមានពីការប្រកួត FA Cup ជុំទី 5 នៅទឹកដី Wolverhampton៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Comments are closed.