100 ថ្ងៃឆ្ពោះទៅ Euro 2024 អាល្លឺម៉ង់រៀបចំពិធីអបអររាប់ថយក្រោយ
អាល្លឺម៉ង់ដែលជាប្រទេសម្ចាស់ផ្ទះបាល់ទាត់អឺរ៉ុប 2024 បានរៀបចំពិធីអបអរសាទររាប់ថយក្រោយ 100 ថ្ងៃគត់ម្សិលមិញនេះ ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ Euro 2024។
អធិការបតីអាល្លឺម៉ង់ Olaf Scholz បានកាន់គ្រាប់បាល់ Euro 2024 ជាមួយនឹងសមាជិកសភា មុនកិច្ចប្រជុំសភាប្រចាំសប្តាហ៍ ដើម្បីជាការអបអរ 100 ថ្ងៃឆ្ពោះទៅ
ព្រឹត្តិការណ៍បួនឆ្នាំម្តងនេះ។ អាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់សំខាន់លើកដំបូង តាំងពីឆ្នាំ 2006 ដែលធ្វើជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោក។
World Cup 2006 នៅតែជាការចងចាំរបស់អាល្លឺម៉ង់ក្នុងការធ្វើម្ចាស់ផ្ទះ ខណៈការធ្វើជាម្ចាស់ផ្ទះលើកនេះទៀតសោត អាល្លឺម៉ង់ក៏បានរៀបចំវេទិការជួបជុំអ្នកគាំទ្រឱ្យដូចនឹងពេលអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះ World Cup កាលពី 18 ឆ្នាំមុន។
អាល្លឺម៉ង់ស្ថិតក្នុងពូល A ដោយនឹងចាប់ផ្តើមព្រឹត្តិការណ៍ប្រកួតនឹងស្កុតឡេននៅថ្ងៃទី 14 ខែកក្កដា នៅពហុកីឡដ្ឋានអូឡាំពិករដ្ឋធានីប៊ែកឡាំង៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Comments are closed.