for your free time

- Advertisement -

Ben White តកុងត្រា 4ឆ្នាំជាមួយកាំភ្លើងធំ Arsenal

3

ខ្សែការពារអង់គ្លេស Ben White បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលបួនឆ្នាំ ជាមួយក្លិបបាល់ទាត់កាំភ្លើងធំ Arsenal។

កីឡាករវ័យ 26 ឆ្នាំរូបនេះបានផ្លាស់មកកាន់កីឡដ្ឋាន Emirate ក្នុងតម្លៃផ្ទេរ 50 លានផោនកាលពីឆ្នាំ 2021 ពី Brighton និងបានក្លាយជាសមាជិកសំខាន់របស់លោក Mikel Arteta

- Advertisement -

ដែលអាចលេងបាននៅតំបន់ការពារទាំងកណ្តាល និងស្តាំ។

Ben White ក៏បានចូលលេងផងដែរពេល Arsenal យកឈ្នះ Porto ដោយបាល់ 11 ម៉ែត្រកាត់សេចក្តីឡើងវគ្គ  ក្រុមចុងក្រោយ UEFA Champions League ជាលើកដំបូងក្នុងរយៈពេល 14 ឆ្នាំ។

តាំងពីផ្លាស់ពី Brighton, Ben White បង្ហាញខ្លួនឱ្យ Arsenal បាន 97 ប្រកួតនៅក្របខណ្ឌ Premier League រកគ្រាប់បាល់បញ្ចូលបានបួនគ្រាប់។

រដូវកាលនេះ Ben White បង្ហាញខ្លួនបាន 27 ប្រកួតឱ្យ Arsenal ដែលកំពុងនាំមុខគេនៅ Premier League ស្មើពិន្ទុជាមួយ Liverpool៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.