for your free time

- Advertisement -

ប្រជាជនក្រុងប៉ារីសកំពុងកាក់កបនឹងការដាក់ផ្ទះជួល អំឡុងព្រឹត្តិការណ៍អូឡាំពិក

3

ដូចប្រជាជនប៉ារីសជាច្រើនដែរ លោក Martin Cassan នឹងចាកចេញពីទីក្រុងប៉ារីស នៅពេលដែលកីឡាអូឡាំពិករដូវក្តៅមករដ្ឋធានីរបស់ប្រទេសបារាំង ជាមួយនឹងលំហូរនៃអ្នកទស្សនា និងភ្ញៀវទេសចរ ហើយលោកនឹងប្រើឱកាសដើម្បីរកប្រាក់បន្ថែមដោយការជួលផ្ទះល្វែងរបស់ខ្លួន។ នៅក្រោមសួនដ៏ស្រស់ស្អាត Parc des Buttes

Chaumont ដើរ 30 នាទីពី Parc de la Villette ជាកន្លែងដែលគណៈប្រតិភូជាច្រើននឹងត្រូវស្នាក់នៅ ខណៈផ្ទះល្វែងរបស់លោក Cassan ក៏ត្រូវបានកក់រួចរាល់ផងដែរ។

- Advertisement -

នៅខែមេសា ផ្ទះល្វែងមួយបន្ទប់គេងរបស់គាត់នឹងត្រូវជួលក្នុងតម្លៃ 90 អឺរ៉ូក្នុងមួយយប់ រឺ 98 ដុល្លារអាមេរិកមុនពេលតម្លៃកើនឡើងដល់ 330 អឺរ៉ូ អំឡុងព្រឹត្តិការណ៍កីឡាថ្ងៃទី 26 ខែកក្កដា ដល់ថ្ងៃទី 11 ខែសីហា។ 

«នឹងមានមនុស្សជាច្រើននៅទីក្រុងប៉ារីស បូករួមទាំងអាកាសធាតុក្តៅនៅប៉ារីសក្នុងអំឡុងពេលនេះ ការធ្វើដំណើរជុំវិញទីនេះមានការពិបាកបន្តិច ហើយនឹងស្មុគស្មាញក្នុងការរស់នៅក្នុងទីក្រុង។ ខ្ញុំចូលចិត្តកន្លែងដែលមានមនុស្សតិច»។ លោក Cassan បានប្រាប់សារព័ត៌មាន Reuters ។

លោក Cassan នឹងទទួលបានប្រហែល 45% នៃ 300 អឺរ៉ូក្នុងមួយយប់ដែលបានមកពីការជួល បន្ទាប់ពីការកាត់ភាគរយរបស់ Airbnb ពន្ធ និងថ្លៃសេវាសម្អាតជាដើម។ ទោះយ៉ាងណាក៏ដោយ Cassan មិនបានភ្លេចស្មារតីអូឡាំពិកដូចដែលគាត់បាននិយាយថាគាត់អាចជាអ្នកស្ម័គ្រចិត្តក្នុងអំឡុងពេល 28 ខែសីហាដល់ថ្ងៃទី 8 ខែកញ្ញានៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក។

យ៉ាង​ណា​មិញ ទីក្រុង​ប៉ារីស មាន​ច្បាប់​តឹងរ៉ឹង ដោយអនុញ្ញាត​ឲ្យ​ម្ចាស់​ផ្ទះ អាចជួលផ្ទះ រឺ អាផាតមិនរបស់ខ្លួន​បានត្រឹម​រយៈពេល​អតិបរមា 120 ថ្ងៃ​ប៉ុណ្ណោះក្នុង​មួយ​ឆ្នាំ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.