for your free time

- Advertisement -

11ក្លិបចូលរួមពានយុវជន U16 និង U18 របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

2

ការប្រកួតជម្រើសជើងឯកខេមបូឌានលីគយុវជន អាយុក្រោម 16ឆ្នាំ និងអាយុក្រោម 19ឆ្នាំ រដូវកាលឆ្នាំ2024 ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងដំណើរការប្រកួតផ្លូវការ នាថ្ងៃទី19 ខែឧសភាខាងមុខ ដោយមានសមាគម/ក្លិបចំនួន 11 ស្មើនឹង 20ក្រុមចូលរួមប្រកួត ។ សម្រាប់សមាគម/ក្លិប ដែលបានបញ្ជូនក្រុម

- Advertisement -

យុវជនរបស់ខ្លួនចូលរួមប្រកួត រួមមានក្រុមយុវជនអាយុក្រោម 16ឆ្នាំ និង 19ឆ្នាំ មកពីក្លិបអង្គរថាយហ្គឺរ, បឹងកេត, ISI ដង្កោសែនជ័យ, ណាហ្គាវើលដ៍, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, កងយោធពលខេមរភូមិន្ទ, វិសាខា, សាលាតម្រង់ទិសរាជធានីភ្នំពេញ ខណៈសមាគមបាល់ទាត់សៀមរាបយូណាយធីត និងក្រុមសាលាបាល់ទាត់ជាតិបាទី បញ្ជូនតែក្រុមយុវជនអាយុក្រោម 16ឆ្នាំចូលរួមប៉ុណ្ណោះ ។

យោងតាមកម្មវិធីចាប់ឆ្នោតបែងចែកពូលការប្រកួតលីគយុវជនទាំង 2កម្រិតអាយុ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះ នឹងបែងចែកចេញជា 2ដំណាក់កាល ដោយដំណាក់កាលទី1 ត្រូវធ្វើការប្រកួត តាមរូបមន្តលីគ 2ជុំ មានន័យថា ក្រុមនីមួយៗ ត្រូវធ្វើម្ចាស់ផ្ទះផង និងជាក្រុមភ្ញៀវផង និងដំណាក់កាលទី2 បន្ទាប់ពីបញ្ចប់ការប្រកួតលីគ 2ជុំ ក្រុមដែលមានចំណាត់ថ្នាក់ពីលេខ1 ដល់លេខ4 នឹងត្រូវប្រកួតចំនួន 3ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក 1ក្រុម ដែលមានពិន្ទុខ្ពស់ជាងគេ នឹងក្លាយជាក្រុមជើងឯក។

ចំពោះកម្មវិធីប្រកួតជម្រើសជើងឯកខេមបូឌានលីគយុវជន អាយុក្រោម 16ឆ្នាំ និងអាយុក្រោម 19ឆ្នាំ រដូវកាលឆ្នាំ2024 នេះ គឺគ្រោងនឹងប្រើរយៈពេលរហូតដល់ 6ខែ ឬកន្លះឆ្នាំ ដែលមានកម្មវិធីប្រកួតសរុបទាំង 2កម្មវិធីចំនួន 186ប្រកួតឯណោះ ។  ព្រឹត្តិការណ៍នេះ ដំបូងឡើយគ្រោងនឹងចាប់ផ្ដើមការប្រកួត នៅថ្ងៃទី28 ខែមេសានេះ តែដោយសារមានភាពមមាញឹកច្រើន សហព័ន្ធក៏សម្រេចផ្លាស់ប្ដូរកាលបរិច្ឆេទថ្មី ដោយលើកទៅរៀបចំការប្រកួតនៅថ្ងៃទី19 ខែឧសភា ឆ្នាំ2024 ខាងមុខវិញ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.