for your free time

- Advertisement -

ជួប Brighton យប់នេះ Man City អវត្តមានខ្សែប្រយុទ្ធ Erling Haaland

0 3

ខ្សែប្រយុទ្ធន័រវេស Erling Haaland នឹងមិនមានវត្តមានក្នុងរាត្រីនេះឡើយនៅពេល Manchester City ធ្វើដំណើរទៅទឹកដី Brighton ដោយសាររបួស តែមិនមែនរបួសធ្ងន់ធ្ងរឡើយ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការលោក Pep Guardiola។ អតីតខ្សែប្រយុទ្ធ Dortmund ដែលកំពុងឈរលើគេជាមួយ Cole Palmer

ស៊ុតបញ្ចូលទីច្រើនជាងគេនៅ Premier League រដូវកាលនេះសរុប 20 គ្រាប់ដូចគ្នានោះ ក៏មិនមានវត្តមានដែរកាលពីថ្ងៃសៅរ៍នៅពេល Manchester City ឈ្នះ Chelsea វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ដោយសាររបួសទទួលរងពេល City ចាញ់ Real Madrid ធ្លាក់ចេញពី Champions League។

- Advertisement -

យ៉ាងណាក្តី City ក៏នៅមានកីឡាករសំខាន់ជាច្រើនផ្សេងទៀត ជាក់ស្តែង Phil Foden និង John Stones វិលមកហ្វឹកហាត់វិញថ្ងៃព្រហស្បតិ៍នេះ ខណៈ City ត្រូវការពិន្ទុជាចាំបាច់ដើម្បីដេញជាមួយ Arsenal។ Arsenal កំពុងនាំមុខគេក្រោយ 34 ប្រកួតមាន 77 ពិន្ទុតាមពីក្រោយដោយ Liverpool មាន 74 ពិន្ទុ បន្ទាប់ពីចាញ់នៅផ្ទះ Everton 2-0 យប់មិញ។

Manchester City ថ្វីកំពុងឈរលេខបីដេញពីក្រោយ Arsenal 4 ពិន្ទុក៏ពិតមែនតែពួកគេនៅសល់ពីរប្រកួតក្នុងដៃបូករួមទាំងប្រកួតយប់នេះ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post ជួប Brighton យប់នេះ Man City អវត្តមានខ្សែប្រយុទ្ធ Erling Haaland appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.