for your free time

- Advertisement -

1គ្រាប់របស់ Haber ជួយព្រះខ័នរាជ លើកពានសម្ដេចតេជោជាលើកទី 5

0 1

ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី17 (ថ្នាក់ជាតិ) ឆ្នាំ2023/24 ជាផ្លូវការហើយ ក្រោយយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល 1-0 ក្នុងម៉ោងបន្ថែម 15នាទី 2ដង នៃជំនួបវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

ជំនួបដ៏ជក់ចិត្ត ដែលមានទស្សនិកជនចូលទស្សនាផ្ទាល់ខ្ទង់ 3ម៉ឺននាក់នេះ ក្រុមទាំងពីរ បានបង្កទស្សនីយភាពស្ទើរគ្រប់រស់ជាតិលើទីលាន គួបផ្សំការដឹកនាំដ៏ច្បាស់លាស់របស់អាជ្ញាកណ្ដាល បានធ្វើឲ្យការប្រកួតកាន់តែមានភាពទាក់ទាញ ។ យ៉ាងណាក្ដី 90នាទីពេញ នៃការប្រកួត ក្រុមទាំងពីរ មិនអាចស៊ុតបំប៉ោងសំណាញ់ទីគ្នាបានឡើយ ។

ឈានដល់ការបន្ថែមម៉ោង 15នាទី 2ដង ក្រុមទាំងពីរ នៅតែធ្វើបានល្អរៀងខ្លួន រហូតដល់នាទី109 ទើបកីឡាករ Marcus Haber ស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្នំពេញក្រោន ជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង នាំមុខ ក្រោយការបញ្ជូនបាល់យ៉ាងល្អពីខ្សែបម្រើស្លាប់ឆ្វេង Gabriel Silva ហើយក៏ជាគ្រាប់បាល់បញ្ចប់ការរង់ចាំអស់រយៈពេល 14ឆ្នាំរបស់ក្រុមសិង្ហក្រហម ដើម្បីជួយឲ្យក្រុមព្រះខ័នរាជស្វាយរៀង លើកពានជាលើកទី5 បន្ទាប់ពីខកខានអស់រយៈពេល 5រដូវកាលផងដែរ ។

- Advertisement -

ក្រៅពីជំនួបដណ្ដើមជើងឯកដ៏កក្រើកពហុកីឡដ្ឋានជាតិហើយនោះ សម្រាប់ជំនួបដណ្ដើមចំណាត់ថ្នាក់លេខ3 ក៏បានបញ្ចប់ដោយភាពតានតឹងផងដែរ រវាងក្រុមបឹងកេត និងវិសាខា ដែលក្រុមទាំងពីរ បានបញ្ចប់ការប្រកួត 90នាទី ដោយលទ្ធផលស្មើគ្នា 0-0 ដូចគ្នា តែមិនមានការបន្ថែមម៉ោង 15នាទី 2ដងនោះទេ ពោលគឺឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ដោយក្រុមវិសាខា បានយកឈ្នះ 4-3 ដើម្បីគ្រងចំណាត់ថ្នាក់លេខ3 ប្រចាំពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន តែម្ដង ។

រង្វាន់ជ័យលាភី សម្រាប់ក្រុមជើងឯកព្រះខ័នរាជស្វាយរៀង ទទួលបានមេដាយមាស 45គ្រឿង និងពានរចនាបថថ្មីដ៏ស្រស់ស្អាត 1 អមប្រាក់រង្វាន់ 150លានរៀល ។ លេខ2 ក្រុមភ្នំពេញក្រោន ទទួលបានមេដាយប្រាក់ 45គ្រឿង និងប្រាក់រង្វាន់ 100លានរៀល និងលេខ3 ក្រុមវិសាខា ទទួលបានមេដាយសំរឹទ្ធ 45គ្រឿង និងប្រាក់រង្វាន់ 70លានរៀល ។ រីឯពានរង្វាន់ក្រុម Fair-Play បានទៅក្រុមភ្នំពេញក្រោន ទទួលបានប្រាក់រង្វាន់ 10លានរៀល ។

ចំណែកពានរង្វាន់ឯកត្ដជនវិញ រួមមានលោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះពានគ្រូបង្វឹកល្អជាងគេ អមប្រាក់រង្វាន់ 5លានរៀល, កីឡាករ វីរៈ ដារ៉ា របស់ព្រះខ័នរាជស្វាយរៀង ឈ្នះពានអ្នកចាំទីល្អជាងគេ អមប្រាក់រង្វាន់ 5លានរៀល, កីឡាករ Bastos របស់វិសាខា ឈ្នះពានកីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេ( ៦គ្រាប់) អមប្រាក់រង្វាន់ 5លានរៀល និងកីឡាករ សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀង ឈ្នះពានកីឡាករល្អជាងគេប្រចាំពានរង្វាន់ អមប្រាក់រង្វាន់ 5លានរៀល ដូចគ្នា ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post 1គ្រាប់របស់ Haber ជួយព្រះខ័នរាជ លើកពានសម្ដេចតេជោជាលើកទី 5 appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.