for your free time

- Advertisement -

ឈ្នះពាន 2 ក្នុងរដូវកាលនេះ ព្រះខ័នរាជរៀបចំដង្ហែពានធំនៅស្វាយរៀង

0 2

ក្លិបព្រះខ័នរាជស្វាយរៀង នឹងរៀបចំពិធីហែពានទាំងពីរ គឺពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី17 និងលីគកំពូលកម្ពុជា ឆ្នាំ2023/24 នៅលើទឹកដីរបស់ខ្លួន នាថ្ងៃទី17 ខែឧសភាខាងមុខ ក្រោយបញ្ចប់ភារកិច្ចការប្រកួតវគ្គ Top-4 នៃលីគកំពូលកម្ពុជា នាចុងសប្ដាហ៍នេះ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឌី វិជ្ជា

ប្រធានក្លិបមានមូលដ្ឋាននៅខេត្ដស្វាយរៀងមួយនេះ ។ ឯកឧត្តមបានបញ្ជាក់លើបណ្ដាញសង្គមផ្លូវការ សូមការអធ្យាស្រ័យពីសំណាក់អ្នកគាំទ្រខេត្តស្វាយរៀង ដែលការប្រកួតរៀបចំពិធីប្រគល់ពានលីគកំពូលកម្ពុជា មិនអាចរៀបចំការប្រកួតក្នុងដីបាន ស្របតាមគោលការណ៍ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ត្រូវរៀបចំពិធីប្រគល់ពាននេះ នៅទឹកដីដែលការប្រកួតបញ្ចប់រដូវកាល ពោលគឺកីឡដ្ឋាន Smart RSN ដែលព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន នាថ្ងៃទី12 ខែឧសភាខាងមុខ ។

- Advertisement -

ដូច្នេះដើម្បីផ្ដល់នូវភាពសប្បាយរីករាយ និងអបអរសាទរឆ្នាំជោគជ័យដ៏អស្ចារ្យរបស់ខ្លួន ឯកឧត្តម ឌី វិជ្ជា មានប្រសាសន៍ថា ក្លិបនឹងរៀបចំពិធីហែពានទាំងពីរ នាថ្ងៃទី17 ខែឧសភាខាងមុខ នៅកីឡដ្ឋានខេត្តស្វាយរៀង ជាមួយការរៀបចំនូវកម្មវិធីប្រគំតន្ដ្រី និងល្បែងកម្សាន្ដនានាជាច្រើន ។ អាស្រ័យហេតុនេះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនអ្នកគាំទ្រកីឡាបាល់ទាត់ ក៏ដូចជាអ្នកគាំទ្រក្លិបព្រះខ័នរាជស្វាយរៀងផ្ទាល់ អាចចូលរួមបានឲ្យច្រើនកុះករ នាថ្ងៃសុក្រសប្ដាហ៍ក្រោយ ។

គួរដឹងថា ព្រះខ័នរាជស្វាយរៀង បានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី17 កាលពីថ្ងៃទី28 ខែមេសា ក្រោយយកឈ្នះក្រុមភ្នំពេញក្រោន ក្នុងវគ្គផ្ដាច់ព្រ័ត្រ 1-0 ខណៈ 1សប្ដាហ៍ក្រោយមក ពួកគេ បានក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ2023/24 មួយទៀត បន្ទាប់ពីមានពិន្ទុដាច់ឆ្ងាយពីក្រុមជើងឯកឆ្នាំចាស់ភ្នំពេញក្រោន មុនបន្ថែម ៣ពិន្ទុទៀត ដោយយកឈ្នះក្រុមភ្ញៀវវិសាខា 5-1 កាលពីយប់មិញ ដែលនាំឲ្យពួកគេកើនដល់ 75ពិន្ទុ គ្រាដែលភ្នំពេញក្រោន បានកើនដល់ 67ពិន្ទុ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត 5-0 កាលពីម្សិលមិញ មុនការប្រកួតបញ្ចប់រដូវកាល នាថ្ងៃទី12 ខែឧសភា ចុងសប្ដាហ៍នេះ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post ឈ្នះពាន 2 ក្នុងរដូវកាលនេះ ព្រះខ័នរាជរៀបចំដង្ហែពានធំនៅស្វាយរៀង appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.