for your free time

- Advertisement -

ខ្សែការពារ Raphael Varane ចែកផ្លូវពី Man Utd នៅដំណាច់រដូវកាលនេះ

0 1

ខ្សែការពារបារាំង Raphael Varane នឹងចាកចេញពីក្រុមបិសាចក្រហម Manchester United នៅដំណាច់រដូវកាលនេះនៅពេលកិច្ចសន្យារបស់គេអស់សុពលភាព។

កីឡាករវ័យ 31 ឆ្នាំរូបនេះបានមកដល់កីឡដ្ឋាន Old Trafford ពី Real Madrid នៅខែកក្កដាឆ្នាំ 2021 ក្នុងតម្លៃផ្ទេរ 34 លានផោន និងបង្ហាញខ្លួនបាន 93 លើក។

អតីតខ្សែការពារក្រុមជម្រើសជាតិបារាំងរូបនេះ បានជួយ Manchester United ឈ្នះជើងឯក Carabao Cup នៅឆ្នាំ 2023 នៅពេលក្រុមរបស់លោក Erik ten Hag យកឈ្នះ Newcastle នៅវគ្គផ្តាច់ព្រ័ត្រ។

- Advertisement -

មុនមកដល់ Manchester United, Varane បានឈ្នះជើងឯក La Liga បីលើក និង UEFA Champions League បួនលើកជាមួយ Real Madrid មុនពេលមកកាន់ Old Trafford ក្នុងរជ្ជកាលរបស់ Ole Gunnar Solskjaer។

ជាមួយក្រុមជម្រើសជាតិបារាំង ខ្សែការពារកណ្តាលរូបនេះបានឈ្នះជើងឯក World Cup 2018 នៅទឹកដីរុស្ស៊ី មុនពេលប្រកាសចូលនិវត្តន៍នៅខែកុម្ភៈឆ្នាំ 2023៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

The post ខ្សែការពារ Raphael Varane ចែកផ្លូវពី Man Utd នៅដំណាច់រដូវកាលនេះ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.