សរីរាង្គខាងក្នុងរបស់កីឡាករបាល់ទាត់កូរ៉េម្នាក់ ជួយបន្តជីវិតអ្នកជំងឺដល់ទៅ 7នាក់
សរីរាង្គនៃកីឡាករបាល់ទាត់កូរ៉េខាងត្បូង Jin Ho-seung ដែលបានស្លាប់ដោយជំងឺខួរក្បាលត្រឹមវ័យ 22ឆ្នាំ ត្រូវបានគ្រួសាររបស់គាត់យល់ព្រមបរិច្ចាគ ដើម្បីជួយសង្គ្រោះមនុស្សប្រាំពីរនាក់។
រឿងរ៉ាវនេះកើតឡើង 2ឆ្នាំមកហើយ តែទើបត្រូវបានទម្លាយដោយក្រុមគ្រួសារ និងមន្ទីរពេទ្យ ដើម្បីជាការចងចាំ និងជំរុញទឹកចិត្តដល់មនុស្សទាំងអស់។
កាសែត Chosun បានរាយការណ៍ថា Jin Ho-seung បានជួបគ្រោះថ្នាក់កាលពីខែកញ្ញា ឆ្នាំ 2022 ពេលកំពុងបើកម៉ូតូអគ្គិសនីត្រឡប់មកផ្ទះវិញ បន្ទាប់ពីជួបជាមួយមិត្តភ័ក្តិ ដែលជនបង្កជាអ្នកបើកបរក្រោមជាតិស្រវឹង។
ទោះបីជាគ្រូពេទ្យបានព្យាយាមអស់ពីសមត្ថភាព ដើម្បីជួយសង្រ្គោះគាត់ក៏ដោយ ប៉ុន្តែកីឡាករវ័យ 22 ឆ្នាំរូបនេះមិនបានដឹងខ្លួនឡើងវិញទេ។ ក្រុមគ្រួសារសព បានយល់ព្រមបរិច្ចាគបេះដូង សួត ក្រលៀនខាងស្តាំ ថ្លើម លំពែង និងភ្នែករបស់ Jin នៅមន្ទីរពេទ្យសាកលវិទ្យាល័យ Ajou ។
គ្រួសាររបស់ Jin បាននិយាយថា ពួកគេចង់បរិច្ចាគសរីរាង្គរបស់គាត់ ដោយសារតែពួកគេសង្ឃឹមថា នរណាម្នាក់នឹងមើលឃើញពិភពលោកតាមរយៈភ្នែករបស់គាត់ និងរស់នៅប្រកបដោយសុខភាពដោយបេះដូងរបស់គាត់។ វិទ្យាស្ថានបាននិយាយថា មនុស្សប្រាំពីរនាក់ត្រូវបានសង្គ្រោះដោយសារការបរិច្ចាគសរីរាង្គរបស់គាត់៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
The post សរីរាង្គខាងក្នុងរបស់កីឡាករបាល់ទាត់កូរ៉េម្នាក់ ជួយបន្តជីវិតអ្នកជំងឺដល់ទៅ 7នាក់ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia