for your free time

- Advertisement -

ដំបូងបង្អស់នៅ EPL! Man City គ្រងជើងឯកលីគអង់គ្លេស 4រដូវកាលជាប់គ្នា

0 2

Manchester City បានក្លាយជាក្លិបបាល់ទាត់ដំបូងគេដែលឈ្នះជើងឯក Premier League បួនរដូវកាលជាប់គ្នា ក្រោយជ័យជំនះថ្ងៃបិទរដូវកាល 3-1 លើញញួរធំ West Ham នៅកីឡដ្ឋាន Etihad។

ក្រុមរបស់លោក Pep Guardiola ត្រូវការជ័យជំនះដាច់ខាតនៅថ្ងៃចុងក្រោយដើម្បីក្លាយជាជើងឯក ដោយសារមានគម្លាតពីរពិន្ទុ

ប៉ុណ្ណោះពីក្រុមលេខពីរ Arsenal ដែលចុងក្រោយឈ្នះ Everton 2-1 ចុងម៉ោង។ កីឡាករអង់គ្លេស Phil Foden រកបានគ្រាប់នាំមុខដំបូងតាំងពីនាទីទី 2 ពោលគឺ 79 នាទីប៉ុណ្ណោះបន្ទាប់ពីការចាប់ផ្តើម មុនពេលដែលរកបានមួយគ្រាប់ទៀតនៅនាទីទី 18 ដែលជាគ្រាប់ទី 26 របស់ខ្លួនរដូវកាលនេះ។

- Advertisement -

West Ham ក៏តបបានមួយគ្រាប់វិញដោយ Mohammed Kudus បង្ករឱ្យមានក្តីបារម្ភខ្លះសម្រាប់ Man City មុនពេលដែល Rodri ធានាបីពិន្ទុនៅវគ្គទីពីរ។ នេះជាជ័យជំនះ 19 ប្រកួតជាប់គ្នាសម្រាប់ City និងស្មើ 4 បន្ទាប់ពីចាញ់ចុងក្រោយបំផុតតាំងពីថ្ងៃទី 06 ខែធ្នូ ឆ្នាំមុន។

នៅពេលនេះ Manchester City ក្លាយជាក្រុមដំបូងគេដែលឈ្នះជើងឯកបួនរដូវកាលជាប់គ្នាតាំងពីលីគកំពូលអង់គ្លេសត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ 1988 រឺ 136 ឆ្នាំមុខ។ កន្លងមកមានតែ Huddersfield Town, Arsenal, Liverpool និង Manchester United ដែលឈ្នះជើងឯក 3 រដូវកាលជាប់គ្នា។

ក្នុងអាជីពរបស់​ Pep Guardiola នៅពេលនេះបានឈ្នះជើងឯកលីគ 12 លើកក្នុងចំណោម 15 រដូវកាលនៃអាជីពអ្នកចាត់ការ។ មិនទាន់នៅឡើយទេ Manchester City នឹងត្រូវប្រកួតដណ្តើមពាន FA Cup មួយទៀតនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះដោយត្រូវជួបជាមួយ Manchester United នៅវគ្គផ្តាច់ព្រ័ត្រ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

The post ដំបូងបង្អស់នៅ EPL! Man City គ្រងជើងឯកលីគអង់គ្លេស 4រដូវកាលជាប់គ្នា appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.