for your free time

- Advertisement -

កម្ពុជាស្ថិតក្នុងពូល A ពាន AFF Mitsubishi Electric Cup 2024

0 4

ក្រុមជម្រើសជាតិកម្ពុជា បានចាប់ឆ្នោតស្ថិតក្នុងពូល A នៃការប្រកួតបាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mitsubishi Electric Cup 2024 ជាមួយក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងក្រុមឈ្នះ រវាងទីម័រខាងកើត និងព្រុយណេ ដែលត្រូវឆ្លងកាត់ការប្រកួតជម្រុះ Play-Off ។ នេះបើយោងតាមលទ្ធផល

ចាប់ឆ្នោតបែងចែកពូលប្រកួតពានរង្វាន់ធំប្រចាំតំបន់ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី21 ខែឧសភា ឆ្នាំ2024 ក្រោមវត្តមានឯកឧត្តម ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ផងដែរ ។

- Advertisement -

សម្រាប់វគ្គចែកពូលនេះដែរ គឺចែកចេញជា 2ពូល ក្នុងមួយពូលមាន 5ក្រុម ។ ក្នុងនោះដែរ មានក្រុមជម្រើសជាតិ 2ក្រុម ដែលធ្វើមិនសូវបានល្អ ឬមានចំណាត់ថ្នាក់ទាបជាងគេក្នុងតំបន់ គឺក្រុមជម្រើសជាតិទីម័រខាងកើត និងព្រុយណេ ត្រូវឆ្លងកាត់ការប្រកួតជម្រុះ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងបង្គ្រប់កៅអីវគ្គចែកពូល ពោលគឺក្រុមឈ្នះ នឹងចូលក្នុងពូលA ដែលមានក្រុមគោព្រៃកម្ពុជា ថៃ សិង្ហបុរី និងម៉ាឡេស៊ី កំពុងឈរចាំ ។

ចំណែកពូលB គឺមាន 5ក្រុមស្រាប់ បន្ទាប់ពីចាប់ឆ្នោត រួមមានក្រុមជម្រើសជាតិវៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ ។ ចំពោះកម្មវិធីប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2024 នឹងប្រព្រឹត្តទៅ ពីថ្ងៃទី23 ខែវិច្ឆិកា ដល់ថ្ងៃទី21 ខែធ្នូ ឆ្នាំ2024 ខាងមុខ ។

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

The post កម្ពុជាស្ថិតក្នុងពូល A ពាន AFF Mitsubishi Electric Cup 2024 appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.