for your free time

- Advertisement -

Rashford និង Henderson មិនជាប់ក្នុងបញ្ជី Euro របស់លោក Southgate

0 0

ខ្សែប្រយុទ្ធ Marcus Rashford និងខ្សែបម្រើ Jordan Henderson មិនស្ថិតក្នុងបញ្ជីឈ្មោះបណ្តោះអាសន្នទាំង 33 នាក់របស់អ្នកចាត់ការអង់គ្លេស Gareth Southgate សម្រាប់ព្រឹត្តិការណ៍ Euro 2024។

ខ្សែប្រយុទ្ធ Man United វ័យ 26 ឆ្នាំ Rashford មានរដូវកាលល្អលំបាករបស់ខ្លួនដោយស៊ុតបញ្ចូលទីបានត្រឹម 7 គ្រាប់និងពីរបាល់

បញ្ជូនប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 33 លើកក្នុងលីគ។ Rashford បានចូលលេងឱ្យអង់គ្លេស 7 ប្រកួតរដូវកាលនេះ មុនពេលបាត់បង់កៅអីជម្រើសជាតិនៅខែមីនាពេលជួបប៊ែលហ្ស៊ិក ហើយនៅពេលនេះបាត់បង់កៅអី Euro ថែមទៀត។

- Advertisement -

ចំណែកឯអតីតខ្សែបម្រើ Liverpool, Jordan Henderson ក៏មិនស្ថិតក្នុងបញ្ជីរបស់លោក Southgate ដែរ។ Henderson បានផ្លាស់ទៅអារ៉ាប៊ីសាអ៊ូឌីតជាមួយ Al-Ettifaq កាលពីខែសីហាឆ្នាំមុន មុនពេលផ្លាស់មក Ajax នៅខែមករា។ កន្លងមក Henderson ស្ថិតក្នុងបញ្ជីក្រុមជម្រើសជាតិនៅឡើយពេលជួបអូស្រ្តាលីកាលពីខែតុលាឆ្នាំមុន និងបន្តស្ថិតក្នុងបញ្ជីដែរពេលជួបប្រេស៊ីល និងប៊ែលហ្ស៊ិកកាលពីខែមីនាតែមិនបានចូលលេង។

បញ្ជីឈ្មោះបណ្តោះអាសន្នទាំង 33 នាក់នឹងត្រូវកាត់ចេញចំនួន 7 នាក់នៅសល់ត្រឹម 26 នាក់នៅថ្ងៃទី 7 ខែមិថុនាខាងមុខ។ ដោយកីឡាករដែលមិនធ្លាប់ត្រូវបានកោះហៅសោះដែលស្ថិតក្នុងបញ្ជីបណ្តោះអាសន្នទាំង 33 នាក់រួមមាន Jarrad Branthwaite, Curtis Jones, Jarell Quansah, Adam Wharton និង James Trafford។

អង់គ្លេសស្ថិតក្នុងពូល C នៅ Euro ដោយនឹងត្រូវជួបជាមួយស៊ែបថ្ងៃទី 16 ខែមិថុនាប្រកួតដំបូងក្នុងពូល៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

The post Rashford និង Henderson មិនជាប់ក្នុងបញ្ជី Euro របស់លោក Southgate appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.