for your free time

- Advertisement -

វគ្គផ្តាច់ព្រ័ត្រ Champions League 2026 នឹងធ្វើនៅប្រទេសហុងគ្រី

0 2

ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ក្របខណ្ឌក្លិបកំពូលអឺរ៉ុប UEFA Champions League ឆ្នាំ 2026 នឹងត្រូវរៀបចំនៅកីឡដ្ឋាន Pukas Arena ទីក្រុង Budapest ប្រទេសហុងគ្រី នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការប្រតិបត្តិក្រោយកិច្ចប្រជុំមួយនៅទីក្រុង Dublin មុនវគ្គផ្តាច់ព្រ័ត្រ Europa League។

- Advertisement -

Pukas Arena អាចផ្ទុកអ្នកទស្សនាបាន 67,215 នាក់ និងជាទឹកដីរបស់ក្រុមជម្រើសជាតិហុងគ្រី និងធ្លាប់ទទួលការប្រកួតចំនួនបួននៅ Euro 2020 មុនពេលធ្វើម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រ Europa League ឆ្នាំមុនរវាង Sevilla និង AS Roma។

ចំណែកឯការសម្រេចចិត្តជុំវិញទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ 2027 ត្រូវពន្យារពេលរហូតដល់ខែកញ្ញា ស្របពេល UEFA កំពុងរង់ចាំព័ត៌មានពីសហព័ន្ធបាល់ទាត់អ៊ីតាលីជុំវិញគំរោងស្ថាបនាឡើងវិញកីឡដ្ឋាន San Siro នៅទីក្រុង Milan ប្រទេសអ៊ីតាលី។

UEFA ក៏បានបញ្ជាក់ពីទីតាំងប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League នារីឆ្នាំ 2026 ដែរដោយគ្រោងធ្វើនៅទីក្រុង Oslo ប្រទេសន័រវេស។

ចំណែកឯកីឡដ្ឋាន Besiktas Park នៅទីក្រុង Istanbul ប្រទេសទួកគីនឹងទទួលវគ្គផ្តាច់ព្រ័ត្រ Europa League 2026 និង 2027 វគ្គផ្តាច់ព្រ័ត្រ Europa Conference League។

សម្រាប់ឆ្នាំនេះវគ្គផ្តាច់ព្រ័ត្រ Champions League នឹងធ្វើនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ថ្ងៃទី 1 ខែមិថុនាខាងមុខរវាង Real Madrid និង Borussia Dortmund ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

The post វគ្គផ្តាច់ព្រ័ត្រ Champions League 2026 នឹងធ្វើនៅប្រទេសហុងគ្រី appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.