for your free time

- Advertisement -

អ្នកនិយមបាល់ទាត់ជាតិ ភ្ញាក់ផ្អើលដែលស្វាយរៀងប្រកាសចែកផ្លូវពី Harber

0 1

ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសចែកផ្លូវជាមួយកីឡាករបរទេស 2រូប ក្នុងនោះមានម្ចាស់ស្បែកជើងមាស Marcus Haber និងកីឡាករសញ្ជាតិប្រេស៊ីល Iago Bento ស្របពេលសមាជិកដ៏ចាស់វស្សា សុក សំណាង បានសម្រេចចិត្តចូលនិវត្តន៍ បន្ទាប់ពីពួកគេ បានរួមចំណែកបង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រជូនក្លិប ដោយគ្រងជើងឯកពាន 2 ក្នុងរដូវកាលឆ្នាំ2023/24 កន្លងទៅ ។

Marcus Haber ត្រូវបានចាត់ទុកជាផ្នែកមួយដ៏សំខាន់ ក្នុងចំណោមកីឡាករបរទេសផ្សេងទៀត រួមកីឡាករ Iago Bento ផងដែរ ដែលបានរួមចំណែកជួយក្រុមគ្រងជើងឯក ទាំងលីគកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី17 ។ ការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រក្លិបមានមូលដ្ឋាននៅខេត្ដស្វាយរៀងនេះ សម្ដែងការសោកស្ដាយ ទោះបីក្លិបមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ ជុំវិញការចែកផ្លូវនេះក៏ដោយ ។

- Advertisement -

ចំណែកកីឡាករ សុក សំណាង ដែលបានរួមរស់ជាមួយក្លិបព្រះខ័នរាជស្វាយរៀង តាំងពីឆ្នាំ2010 ត្រូវបានក្លិបប្រកាសនៅថ្ងៃជាមួយគ្នា នាល្ងាចថ្ងៃទី23 ខែឧសភា ឆ្នាំ2024 ថា រូបគេបានសម្រេចចិត្តចូលនិវត្តន៍ហើយ។ មិនទាន់អស់នៅឡើយ ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ក៏បានប្រកាសពីការចាកចេញរបស់អ្នកចាំទី អោម ឧត្តម ហួយ ផល្លីន និង សំអឿន ពិដោរ ផងដែរ។

គួរដឹងថា ក្រោយបញ្ចប់បេសកកម្មធំៗក្នុងស្រុក ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាក្រុមតំណាងកម្ពុជាតែមួយគត់ ត្រូវចូលរួមប្រកួតពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ AFF Club Championship (Shopee Cup) ឆ្នាំ2024/25 ដែលពួកគេ ត្រូវជួបក្រុម Young Elephants របស់ឡាវ ក្នុងវគ្គ play-off ហើយក្រុមជើងឯកពានសម្ដេចតេជោ 5សម័យនេះ ក៏នឹងត្រូវបន្ដចូលរួមការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ី AFC Challenge League 2024/25 នាពេលខាងមុខផងដែរ ៕

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

The post អ្នកនិយមបាល់ទាត់ជាតិ ភ្ញាក់ផ្អើលដែលស្វាយរៀងប្រកាសចែកផ្លូវពី Harber appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.