Life FC និងក្រសួងមហាផ្ទៃ ទទួលសិទ្ធិចូលលេងលីគកំពូល បន្ទាប់ពីព្រៃវែងរំសាយ
ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) បានប្រកាសបេក្ខភាពផ្លូវការ ដែលត្រូវចូលរួមប្រកួតប្រជែងជើងឯកលីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលថ្មី ឆ្នាំ2024/2025 ជាផ្លូវការហើយ ដោយកើនដល់ 11ក្លិប បន្ទាប់ពីក្រុមហ៊ុនបានប្រកាសស្វាគមន៍ក្លិបបាល់ទាត់ឡាយហ្វខេត្ដព្រះសីហនុ ឬ Life FC និងក្លិបបាល់
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ទាត់ក្រសួងមហាផ្ទៃ កាលពីថ្មីៗ ។
ក្លិប Life FC ក្នុងនាមក្រុមជើងឯកលីគទី2 ឆ្នាំ2023/24 រួមជាមួយក្រុមជើងឯករង ក្រសួងមហាផ្ទៃ ដែលត្រូវបានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សម្រេចដំឡើងមកកាន់ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មីជាផ្លូវការ បន្ទាប់ពីមានក្លិបមួយ បានដកខ្លួន គឺក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលបានប្រកាសរំសាយក្លិប ក្រោយបញ្ចប់ការប្រកួតរដូវកាលឆ្នាំ2023/24 នាពេលកន្លងទៅ ។
ចំពោះបេក្ខភាព 9ក្រុមផ្សេងទៀត ដែលត្រូវបន្ដការប្រកួតប្រជែងក្នុងលីគរដូវកាល នាពេលខាងមុខ រួមមានក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត, កងយោធពលខេមរភូមិន្ទ, ណាហ្គាវើលដ៏, ISI ដង្កោសែនជ័យ, គិរីវង់សុខសែនជ័យ និងក្រុមបាល់ទាត់អង្គរថាយហ្គឺរ ។
យ៉ាងណាមិញ ចំពោះកាលបរិច្ឆេទ នៃការចាប់ផ្ដើមការប្រកួតរដូវកាលថ្មី ឆ្នាំ2024/2025 ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ(CPL) នៅមិនទាន់បញ្ចាក់នោះទេ ៕
The post Life FC និងក្រសួងមហាផ្ទៃ ទទួលសិទ្ធិចូលលេងលីគកំពូល បន្ទាប់ពីព្រៃវែងរំសាយ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia