for your free time

- Advertisement -

ស្លូវ៉ាគី និងរ៉ូម៉ានីបង្កើតភាពភ្ញាក់ផ្អើល ចំណែកបារាំងឈ្នះ តែ Mbappe បាក់ខ្ទង់ច្រមុះ

0 2

ក្រុមបាល់ទាត់បារាំងបានអបអរជ័យជំនះទី 100 ប្រកួតរបស់អ្នកចាត់ការលោក Didier Deschamps ក្រោយយកឈ្នះអូទ្រីសតានតឹង 1-0 ក្នុងពូល D នៃព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប Euro 2024 លើទឹកដីអាល្លឺម៉ង់។ គ្រាប់បាល់ជ័យជំនះរបស់បារាំងសម្រេចបានដោយ គ្រាប់បាល់ចូលទីខ្លួនឯងរបស់អូទ្រីសខ្សែការពារ Max

ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

Wober មុនចប់វគ្គទីមួយ តែគ្រាប់គ្រាប់បាល់បីពិន្ទុតែម្តងសម្រាប់ក្រុមបារាំង។

- Advertisement -

ក្រុមជើងឯករងបាល់ទាត់ពិភពលោក 2022 នៅកាតាមួយនេះ មានការខាតបង់កីឡាករសំខាន់ម្នាក់គឺ Kylian Mbappe ដែលរងរបួសបែកច្រមុះ និងប្រឈមបាក់ខ្ទង់ច្រមុះផងដែរ។ យ៉ាងណាក្តី នេះជាបីពិន្ទុដ៏មានសារសំខាន់សម្រាប់បារាំង ដែលនឹងត្រូវជួបក្រុមខ្លាំងហូឡង់ប្រកួតបន្ទាប់នៅក្នុងពូល D មុនជួបប៉ូឡូញប្រកួតចុងក្រោយ។

ងាកមកការប្រកួតនៅក្នុងពូល E វិញ ក្រុមបាល់ទាត់ស្លូវ៉ាគីបានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលក្រោយយកឈ្នះប៊ែលហ្ស៊ិក 1-0 ដោយគ្រាប់បាល់របស់ Ivan Schranz តាំងពីនាទីទី 7។ ប៊ែលហ្ស៊ិកប្រាកដណាស់ជាក្រុមមានប្រៀប តែពួកគេមានឱកាសច្រើនសុទ្ធតែខ្ជះខ្ជាយនៅតំបន់ប្រយុទ្ធ ជាពិសេស Romelu Lukaku ស៊ុតពីរគ្រាប់បានសម្រេច តែសុទ្ធតែមិនយកជាការ។

នេះជាបរាជ័យដំបូងរបស់ប៊ែលហ្ស៊ិកក្នុងចំណោម 16 ប្រកួតចុងក្រោយក្រោមការដឹកនាំរបស់លោក Domenico Tedesco ដែលធ្វើឱ្យពួកគេនឹកឃើញពីបរាជ័យកាលពីនៅ World Cup 2022 កាតា។ ផ្ទុយទៅវិញ វាជាបីពិន្ទុដ៏មានសារសំខាន់សម្រាប់ស្លូវ៉ាគី ដែលនឹងត្រូវជួបជាមួយអ៊ុយក្រែន ខណៈប៊ែលហ្ស៊ិកជួបរ៉ូម៉ានី។

នៅក្នុងពូល C នេះ រ៉ូម៉ានីឈរលើគេមាន 3 ពិន្ទុក្រោយជ័យជំនះធំធេង 3-0 លើអ៊ុយក្រែន ដែលជាជ័យជំនះដំបូងនៅ Euro រាប់តាំងពី Euro 2000 នៅក្រិកនៅពេលឈ្នះអង់គ្លេស 3-2 ក្នុងពូល៕

The post ស្លូវ៉ាគី និងរ៉ូម៉ានីបង្កើតភាពភ្ញាក់ផ្អើល ចំណែកបារាំងឈ្នះ តែ Mbappe បាក់ខ្ទង់ច្រមុះ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.