for your free time

- Advertisement -

ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah

0 1

ប្រធានក្រុម Real Madrid, Nacho បានចាកចេញពីក្លិបហើយក្រោយចំណាយពេល 23 ឆ្នាំឈ្នះពានសរុប 26 ដែលរួមមានជើងឯកក្លិបអឺរ៉ុប 6 លើក។

ខ្សែការពារអេស្ប៉ាញវ័យ 34 ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុមយុវជនថ្នាល Real Madrid តាំងពីវ័យ 10 ឆ្នាំ និងបានចូលលេងក្រុមធំនៅឆ្នាំ 2012 បង្ហាញខ្លួនមកដល់ពេលនេះសរុប

- Advertisement -

364 ប្រកួត។ ការបង្ហាញខ្លួនចុងក្រោយរបស់ Nacho គឺក្នុងជ័យជំនះរបស់ Real Madrid លើ Dortmund 2-0 វគ្គផ្តាច់ព្រ័ត្រ UEFA Champions League កាលពីដើមខែមិថុនានេះ និងបានក្លាយជាកីឡាករម្នាក់ក្នុងចំណោម 5 របស់ Real Madrid ដែលឈ្នះជើងឯកអឺរ៉ុបសរុប 6 លើក។

Nacho ដែលកំពុងនៅជាមួយក្រុមអេស្ប៉ាញនៅ Euro 2024 ត្រូវបានគេដឹងថា នឹងចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Qadsiah។

ក្នុងចំណោមពានចំនួន 26 របស់ Nacho ជាមួយ Real Madrid រួមមាន Champions League 6 លើក La Liga 4 លើក Spanish Cup 2 លើក Club World Cup 5 លើក European Super Cup 4 លើក Spanish Super Cup 5 លើក ជាមួយក្លិបអាជីពតែមួយគត់គឺ Real Madrid៕

The post ក្រោយ 23ឆ្នាំ Nacho សម្រេចចាកចេញពី Real Madrid ទៅ Al-Qadsiah appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.