for your free time

- Advertisement -

ទួរគីយកឈ្នះឆេក តែមានការប៉ះទង្គិចខ្លាំង រហូតអាជ្ញាកណ្ដាលចែក 18កាត

0 2

គ្រាប់បាល់ជ័យជំនះរបស់ Cenk Tosun នៅម៉ោងបន្ថែមបង្គ្រប់ធ្វើឱ្យទួកគីយកឈ្នះឆេក 2-1 ប្រកួតចុងក្រោយក្នុងពូលឡើងវគ្គ 16 ក្រុមចុងក្រោយ។ ឆេកត្រូវការឈ្នះដាច់ខាត ដើម្បីគេចពីការធ្លាក់ចេញតែពួកគេកាន់តែពិបាកនៅពេល Antonin Barak ទទួលបានកាតលឿងទីពីរបណ្តេញចេញត្រឹមនាទីទី 20។

ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

- Advertisement -

ប្រធានក្រុមទួកគី Hakan Calhanoglu ជាអ្នកបើកការនាំមុខឱ្យទួកគីមុនពេលដែលខ្សែបម្រើ West Ham, Tomas Soucek តាមស្មើវិញនៅនាទីទី 66 ថ្វីបើមានគ្នាត្រឹម 10 នាក់។ យ៉ាងណាក្តី អតីតខ្សែប្រយុទ្ធ Everton, Cent Tosun គឺជាអ្នកសម្រេចគ្រាប់បាល់ជ័យជំនះឱ្យទួកគីនៅនាទីទី 90+4 បន្ទាប់ពីការព្យាយាមសម្រុកខ្លាំងពីឆេក។

ការប្រកួតក៏បានបញ្ចប់ដ៏ចម្រូងចម្រាសផងដែរ ជាមួយនឹងការប៉ះទង្គិចគ្នារវាងកីឡាករក្រុមទាំងពីរ ដោយកីឡាករឆេកម្នាក់ទៀតទទួលបានកាតក្រហមគឺ Tomas Chory។ ជាមួយគ្នានោះដែរ សរុបចំនួនកាតនៅក្នុងការប្រកួតមានសរុបដល់ទៅ 18 ដែលចំនួនបានបំបែកកំណត់ត្រាបាល់ទាត់អឺរ៉ុប ការប្រកួតដែលអាជ្ញាកណ្តាលចាយកាតច្រើនបំផុត។

ការប្រកួតបានបញ្ចប់ទៅដោយទួរគីយកឈ្នះឆេក 2-1 ឡើងវគ្គ ដែលជាជ័យជំនះគួរកត់សម្គាល់មួយទៀត បន្ទាប់ពីទួរគីក៏ធ្លាប់វាយបកពីការនាំមុខពីរគ្រាប់របស់ឆេក រហូតយកឈ្នះវិញនៅ Euro 2008។ វគ្គ 16 ក្រុមចុងក្រោយទួកគីនឹងត្រូវឡើងទៅជួបជាមួយអូទ្រីស៕

The post ទួរគីយកឈ្នះឆេក តែមានការប៉ះទង្គិចខ្លាំង រហូតអាជ្ញាកណ្ដាលចែក 18កាត appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.