for your free time

- Advertisement -

Lamine Yamal ក្លាយជាកីឡាករវ័យក្មេងបំផុត ស៊ុតបញ្ចូលទីនៅបាល់ទាត់អឺរ៉ុប

0 1

ខ្សែប្រយុទ្ធស្លាប Barcelona, Lamine Yamal បានក្លាយជាកីឡាករវ័យក្មេងបំផុត ដែលអាចរកគ្រាប់បាល់បាននៅព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប ក្រោយស៊ុតបានមួយគ្រាប់ឱ្យអេស្ប៉ាញវាយបកយកឈ្នះបារាំង 2-1 ឡើងវគ្គផ្តាច់ព្រ័ត្រ Euro 2024។

បន្ទាប់ពី Randal Kolo Muani តែតបញ្ចូលទីពីបាល់កាត់របស់ Kylian Mbappe នាំមុខ

ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

មុនឱ្យបារាំង Lamine Yamal ក៏បានស៊ុតបញ្ចូលទីបាល់កោងចូលទីយ៉ាងអស្ចារ្យ ដើម្បីសរសេរឈ្មោះរបស់ខ្លួននៅសៀវភៅកំណត់ត្រា ជាកីឡាករក្មេងបំផុតដែលស៊ុតបញ្ចូលទីបាននៅបាល់ទាត់អឺរ៉ុបត្រឹមវ័យ 16 ឆ្នាំ​ 362 ថ្ងៃ និងបំបែកកំណត់ត្រារបស់វីរៈបុរសបាល់ទាត់ប្រេស៊ីលលោក Pele កីឡាករវ័យក្មេងបំផុតដែលស៊ុតបញ្ចូលទីបាននៅ​ World Cup រឺក៏ Euro។

- Advertisement -

គ្រាប់បាល់នេះកើតឡើងនៅនាទីទី 21 ដែលជាគ្រាប់តាមស្មើ មុនពេលដែលអេស្ប៉ាញរកបានគ្រាប់ជ័យជំនះបួននាទីបន្ទាប់ដោយ Dani Olmo។

អេស្ប៉ាញឡើងមកដល់វគ្គនេះ មិនមែនជារឿងភ្ញាក់ផ្អើលឡើយ បន្ទាប់ពីបានយកឈ្នះគ្រប់ការប្រកួតទាំងអស់សរុបទាំងប្រកួតនេះ ៦ ប្រកួតជាប់គ្នា ស៊ុតបញ្ចូលទីបាន 13 គ្រាប់។

និយាយក្រោយការប្រកួតចប់គ្រូបង្វឹកអេស្ប៉ាញលោក Luis de la Fuente បានឱ្យដឹងថា ពួកយើងបានឃើញពន្លកបាល់ទាត់ថ្មីសន្លាង និងភ្ញាក់ផ្អើលមួយសម្រាប់ជំនាន់ក្រោយ ក្នុងនាមលោកជាគ្រូបង្វឹក ត្រូវការមើលថែ Yamal ឱ្យបានល្អបំផុត មិនថាអេស្ប៉ាញ រឺ Barcelona កីឡាករវ័យ 16 ឆ្នាំរូបនេះ នឹងមានរឿងអស្ចារ្យថ្មីៗជាច្រើនទៀតក្នុងជីវិតរបស់គេ នេះពិតជាមោទនភាពសម្រាប់ប្រជាជាតិអេស្ប៉ាញទាំងមូល។

ងាកទៅក្មេងប្រុស Lamine Yamal បាននិយាយថា ពិតជាមានក្តីរីករាយខ្លាំង ដែលស៊ុតបញ្ចូលទីបាន ហើយស៊ុតបានចំពេលឈ្នះក្រុមខ្លាំងដូចជាបារាំង វាប្រៀបដូចជាយល់សប្តិ តែវាជាការពិត។

អេស្ប៉ាញនៅពេលនេះ ឡើងវគ្គផ្តាច់ព្រ័ត្របាល់ទាត់អឺរ៉ុបលើកទី 5 ដើម្បីស្វែងរកជើងឯកលើកទី 4 ដែលខកខានតាំងពីឈ្នះចុងក្រោយនៅឆ្នាំ 2012៕

The post Lamine Yamal ក្លាយជាកីឡាករវ័យក្មេងបំផុត ស៊ុតបញ្ចូលទីនៅបាល់ទាត់អឺរ៉ុប appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.