Mijian Lopez អ្នកចំបាប់គុយបា ឈ្នះមេដាយមាសអូឡាំពិក 5លើកជាប់គ្នា
កំពូលកីឡាករចំបាច់គុយបា Mijian Lopez បានក្លាយជាអត្តពលិកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តអូឡាំពិកដែលឈ្នះមេដាយមាសប្រាំព្រឹត្តិការណ៍ជាប់គ្នាក្នុងវិញ្ញាសាតែមួយ។ កីឡាករវ័យ 41 ឆ្នាំរូបនេះ បានយកឈ្នះកីឡាករស៊ីលី Yasmani Acosta Fernandez នៅវគ្គផ្តាច់ព្រ័ត្រវិញ្ញាសាចំបាប់ក្រិកកូរ៉ូម៉ាំង ដោយលទ្ធផល 6-0។
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ក្រោយការប្រកួតបញ្ចប់ជាមួយនឹងជ័យជំនះ Mijian Lopez បានដោះស្បែកជើងទាំងគូដាក់នៅកណ្តាលតាពី ជាសញ្ញាបញ្ជាក់ពីការចូលនិវត្តន៍។
Lopez បានចូលរួមប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកលើកដំបូងនៅក្នុងវ័យ 21 ឆ្នាំនៅអូឡាំពិកទីក្រុងអាតែនប្រទេសក្រិកឆ្នាំ 2004 ដោយបានត្រឹមចំណាត់ថ្នាក់លេខ 5 មុនពេលឈ្នះមេដាយមាសអូឡាំពិកជាប់ៗគ្នាតាំងពីឆ្នាំ 2008 ប្រទេសចិនមកដល់ពេលនេះ។
ពាក់ព័ន្ធនឹងកីឡាចំបាប់នេះដែរ កីឡាការិនី Amit Elor បានក្លាយជាកីឡាការិនីចំបាច់វ័យក្មេងបំផុតរបស់សហរដ្ឋអាមេរិក ដែលឈ្នះមេដាយមាសអូឡាំពិកវិញ្ញាសាចំបាច់សេរីទំងន់ 68 គីឡូក្រាម។
កីឡាការិនីវ័យ 20 ឆ្នាំរូបនេះ បានយកឈ្នះកីឡាការិនីកៀហ្ស៊ីស៊ីស្ថាន Meerim Zhurmanazarova នៅវគ្គផ្តាច់ព្រ័ត្រ 3-0 ហើយក៏បានក្លាយជាកីឡាការិនីចំបាប់អាមេរិកទីបីដែលឈ្នះមេដាយមាសអូឡាំពិក បន្ទាប់ពី Helen Maroulis នៅឆ្នាំ 2016 និង Tamyra Mensah-Stock ឆ្នាំ 2021។
ចំណែកវិញ្ញាសាចំបាច់សេរីដូចគ្នា ផ្នែកបុរសទំងន់ 68 គីឡូក្រាម មេដាយមាសបានទៅកីឡាករជប៉ុន Kenichiro Fumita ដែលបានយកឈ្នះកីឡាករចិន Liguo Cao នៅវគ្គផ្តាច់ព្រ័ត្រ៕
The post Mijian Lopez អ្នកចំបាប់គុយបា ឈ្នះមេដាយមាសអូឡាំពិក 5លើកជាប់គ្នា appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia