Morata និង Rodri ត្រូវ UEFA ពិន័យ1ប្រកួត ព្រោះប្រើពាក្យថា «Gibraltar is Spanish»
សមាគមកីឡាបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចដាក់ពិន័យប្រធានក្រុមអេស្ប៉ាញ Alvaro Morata និងមិត្តរួមក្រុម Rodri មិនឱ្យប្រកួតឱ្យក្រុមជម្រើសជាតិអេស្ប៉ាញមួយប្រកួត បន្ទាប់ពីពួកគេបានស្រែកថា “Gibraltar is Spanish” ក្នុងអំឡុងពេលអបអរជ័យជំនះ Euro 2024 នៅទីក្រុង Madrid។ សមាគមបាល់ទាត់ហ្ស៊ីប្រាល់តា
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
(GFA) បានធ្វើពាក្យបណ្តឹងជាផ្លូវការទៅកាន់ UEFA ហើយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុបភ្លាមៗ ក្រោយកីឡាករទាំងពីរប្រើពាក្យនេះ។ Morata និង Rodri ត្រូវបានចោទប្រកាន់ពីបទ “ការរំលោភលើច្បាប់ជាមូលដ្ឋាន ការប្រើប្រាស់ព្រឹត្តិការណ៍កីឡាសម្រាប់ការបង្ហាញពីលក្ខណៈមិនកីឡា និងការនាំយកកីឡាបាល់ទាត់ ជាពិសេស UEFA ទៅជាមិនសមរម្យ”។
ស្ថាប័នគ្រប់គ្រង ក្រមសីលធម៌ និងវិន័យ (CEDB) របស់ UEFA បានធ្វើការសម្រេចចិត្តលើបញ្ហានេះ ដោយនឹងមិនអនុញ្ញាតឱ្យកីឡាករទាំងពីរចូលរួមការប្រកួតបន្ទាប់របស់អេស្ប៉ាញ នៅពេលជួបជាមួយស៊ែបនៅថ្ងៃព្រហស្បតិ៍ទី 5 ខែកញ្ញាខាងមុខ។
ហ្ស៊ីប្រាល់ គឺជាតំបន់មួយនៅចុងភាគខាងត្បូងរបស់ប្រទេសអេស្ប៉ាញ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង់គ្លេសតាំងពីសតវត្សទី 18 ហើយអេស្ប៉ាញបានអំពាវនាវជាយូរមកហើយឱ្យមានការត្រឡប់មកវិញ។ ការស្រែកច្រៀងនេះបានធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រអេស្ប៉ាញរាប់ម៉ឺននាក់នៅទីលាន Cibeles ក្នុងទីក្រុង Madrid កាលពីថ្ងៃទី 15 ខែកក្កដា ខណៈដែលកីឡាករបានអបអរភាពជោគជ័យចុងក្រោយរបស់ពួកគេ 2-1 វគ្គផ្តាច់ព្រ័ត្រយកឈ្នះអង់គ្លេស។ ហ្ស៊ីប្រាល់ថាជាសមាជិកពេញសិទ្ធិរបស់ UEFA តាំងពីឆ្នាំ 2013៕
The post Morata និង Rodri ត្រូវ UEFA ពិន័យ1ប្រកួត ព្រោះប្រើពាក្យថា «Gibraltar is Spanish» appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia