Xabi Alonso មកជំនួសតំណែង Ancelotti នៅ Real Madrid ជាមួយកិច្ចសន្យា 3 ឆ្នាំ
ក្លិបបាល់ទាត់ Real Madrid បានប្រកាស និងបង្ហាញអ្នកចាត់ការថ្មីលោក Xabi Alonso ក្រោយរដូវកាល La Liga បានបញ្ចប់។ បុរសវ័យ 43 ឆ្នាំរូបនេះ បានចុះហត្ថលេខារយៈពេលបីឆ្នាំដឹកនាំក្រុមដែលធ្លាប់ប្រកបអាជីពជាកីឡាករជំនួសតំណែងអ្នកចាត់ការសញ្ជាតិអ៊ីតាលី Carlo Ancelotti
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
ដែលចាកចេញទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។ Real Madrid បានបញ្ចប់រដូវកាលដ៏ខកចិត្តរបស់ខ្លួនដោយមិនឈ្នះពានអ្វីសោះ រួមមានបាត់បង់ពាន La Liga ទៅ Barcelona ចាញ់ Barcelona ដដែលនៅវគ្គផ្តាច់ព្រ័ត្រ Copa del Rey និង Spanish Super Cup និងធ្លាក់ពី Champions League នៅវគ្គ 8 ក្រុមចុងក្រោយក្រោមស្នាដៃកាំភ្លើងធំ Arsenal។ Xabi Alonso មានអាជីពជោគជ័យនៅពេលដឹកនាំ Leverkusen ដោយឈ្នះជើងឯក Bundesliga រដូវកាលមុនដោយមិនចាញ់មួយប្រកួតសោះ។ អតីតកីឡាករ Liverpool រូបនេះ បាននិយាយថា នេះជាការចាប់ផ្តើមទំព័រថ្មីមួយជំហានទៀតនៃអាជីពជាអ្នកចាត់ការរបស់ខ្លួន ហើយជាជំហានដ៏មានសក្តានុពលមួយដែលទទួលបានការទុកចិត្តឱ្យដឹកនាំក្លិបកំពូលលើលោក។ Alonso ក៏បានជូនពរ និងលើកសរសើរស្នាដៃលោក Carlo Ancelotti និងតែងតែរៀនសូត្រពីអ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ។ Xabi Alonso មកដល់ទីក្រុង Madrid ភ្លាមៗមិនចាំបាច់រង់ចាំដល់រដូវក្តៅឡើយ ដោយសារ Real Madrid ត្រូវការអ្នកចាត់ការថ្មីឱ្យបានមុន Club World Cup មកដល់៕
The post Xabi Alonso មកជំនួសតំណែង Ancelotti នៅ Real Madrid ជាមួយកិច្ចសន្យា 3 ឆ្នាំ appeared first on 188BET វេបសាយអនឡាញពេញនិយមបំផុតកម្ពុជា មានទាំងកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ និងហ្គេមចម្រុះជាច្រើនទៀត.