ស៊ិង វង់ និង វង ចន្ថា នាំយកមេដាយមាសទី2សម្រាប់កម្ពុជា
កីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា បានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ខ្លួនឯង ក្រោយពីអត្ថពលិកទាំង2 បានចាប់ដៃគូគ្នាយ៉ាងល្អ ដើម្បីឈ្នះមេដាយមាស ក្នុងការប្រកួតវិញ្ញាសាកីឡាប៉េតង់គូចម្រុះ នាព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីល្ងាចថ្ងៃអង្គារ ទី17 ខែឧសភា។ ការឈ្នះបានមេដាយមាសស៊ីហ្គេម ជាលើកដំបូង
ក្នុងអាជីពនេះ បានកើតឡើង ក្រោយពីកីឡាករជម្រើសជាតិកីឡាប៉េតង់កម្ពុជា ស៊ិន វង់ និងកីឡាការិនី វង ចន្ថា បានរួមគ្នាយកឈ្នះលើកីឡាករ និងកីឡាការិនីរបស់ម្ចាស់ផ្ទះវៀតណាម ដោយពិន្ទុ 13-4 នៅវគ្គផ្តាច់ព្រ័ត្រ។ អត្តពលិកទាំង២រូបរបស់កម្ពុជានេះ បានយកឈ្នះក្រុមម៉ាឡេស៊ី 13-8 នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលបានធ្វើឡើង កាលពីរសៀលថ្ងៃអង្គារនោះដែរ។
តាមរយៈការដណ្តើមបានមេដាយមាសរបស់ កីឡាករ ស៊ិន វង់ និងកីឡាការិនី វង ចន្ថា លើប្រភេទកីឡាប៉េតង់នេះ បានធ្វើឱ្យកម្ពុជា ឈ្នះបានមេដាយមាសចំនួន2ហើយ ខណៈមេដាយមាសដំបូងគេ រកបានដោយកីឡាករឃីកបុកស៊ីង ទូច រ៉ាឆាន់ ហើយគិតត្រឹមល្ងាចថ្ងៃអង្គារ ម្សិលមិញ ក្រុមអត្តពិលកម្ពុជា ក៏ដណ្តើមបានមេដាយប្រាក់ចំនួន4 និងមេដាយសំរឹទ្ធចំនួន9 ផងដែរ៕
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!
រូបថត៖ cambodia2023
Comments are closed.