ត្រឹម 12 សប្ដាហ៍ អ្នកចាត់ការ Steve Cooper ត្រូវ Leicester បញ្ចប់កុងត្រា
ក្លិបបាល់ទាត់ Leicester City បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការ Steve Cooper ហើយក្រោយ 12 ប្រកួតរដូវកាលនេះនៅ Premier League ឈរលេខ 16 ក្នុងតារាង។
Leicester បានរងបរាជ័យចុងក្រោយបំផុតក្នុងទឹកដីខ្លួនឯង 1-2 ក្រោមស្នាដៃ Chelsea ដែលដឹកនាំដោយអតីតអ្នកចាត់ការ Leicester លោក Enzo
អានព៌ត័មានកីឡាអន្តរជាតិផ្សេងៗទៀត
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Maresca ដែលធ្វើឱ្យពួកគេនៅពេលនេះមាន 2 ពិន្ទុប៉ុណ្ណោះពីលើតំបន់គ្រោះថ្នាក់។
លោក Steve Cooper បានមកកាន់តំណែងនេះបន្តពីលោក Enzo Maresca កាលពីដើមរដូវកាល បន្ទាប់ពីអ្នកចាត់ការអ៊ីតាលី Maresca ដឹកនាំក្រុមឈ្នះជើងឯក League Championship ឡើងមកកាន់ Premier League នេះ។ ជំនួយការលោក Cooper រួមមាន Alan Tate និងគ្រូបង្វឹក Steve Rands ក៏បានចាកចេញពីក្លិបផងដែរ។ ការចាញ់ Chelsea កាលពីថ្ងៃសៅរ៍ គឺជាបរាជ័យទី 6 សម្រាប់ Leicester City រដូវកាលនេះ។
លោក Steve Cooper បានក្លាយជាអ្នកចាត់ការទីពីរហើយនៅ Premier League ដែលត្រូវបានបញ្ចប់តំណែងបន្ទាប់ពីលោក Erik ten Hag កាលពីខែតុលា។ រំលឹកថា មុនមកកាន់តំណែងនៅ Leicester លោក Steve Cooper ធ្លាប់ដឹកនាំ Nottingham Forest ឡើងមកកាន់ Premier League កាលពីឆ្នាំ 2022៕
The post ត្រឹម 12 សប្ដាហ៍ អ្នកចាត់ការ Steve Cooper ត្រូវ Leicester បញ្ចប់កុងត្រា appeared first on 188BET វេបសាយអនឡាញពេញនិយមបំផុតកម្ពុជា មានទាំងកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ និងហ្គេមចម្រុះជាច្រើនទៀត.
Source: 188bet Asia