អ្នកគាំទ្ររាប់រយនាក់ បានទៅទទួលស្វាគមន៍ Liverpool នៅបាងកង មុនប៉ះ Man Utd
លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool បានបញ្ជាក់ថា លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រថៃ មិនចាញ់ការស្វាគមន៍របស់អ្នកគាំទ្ររបស់លោកនៅចក្រភពអង់គ្លេសឡើយ។ គ្រូបង្វឹករូបនេះបានចោទជាសំណួរថា៖ «តើការស្វាគមន៍នេះដូចកាលពីម្សិលមិញ ពេលក្រុម Manchester United មកដល់
ទេ?»។ នេះគឺជាឱកាសពិសេសមួយដែលក្លិបដ៏ធំបំផុតប្រចាំអង់គ្លេស ធ្វើដំណើរមកតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការប្រកួតក្នុងយុទ្ធនាការមុនបើករដូវកាលរបស់ពួកគេ។ អ្នកគាំទ្រខ្លះ បានរង់ចាំរយៈពេលច្រើនជាង6ម៉ោង ដើម្បីរង់ចាំការទៅដល់របស់ក្រុម Liverpool។ រយៈពេល២ម៉ោង នៅមុនពេលយន្តហោះរបស់ពួកគេចុះចត អ្នកគាំទ្ររាប់ពាន់នាក់ បាននាំគ្នារង់ចាំនៅខាងក្រៅអាកាសយាន្តដ្ឋានទីក្រុងបាងកក។ Liverpool បានធ្វើដំណើរទៅដល់ប្រទេសថៃ កាលពីថ្ងៃអាទិត្យ ពោលគឺរយៈ1ថ្ងៃ ក្រោយពីការទៅដល់របសក្រុម Man United ដែលជាគូប្រកួតក្នុងក្របខ័ណ្ឌ Premier League។ ក្រុមទាំង2 នឹងត្រូវប្រកួតគ្នានៅកីឡដ្ឋាន Rajamangala នៅថ្ងៃអង្គារ នៅមុនពេលធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី សម្រាប់ការប្រកួតមុនបើករដូវកាលផ្សេងទៀត៕
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!
ប្រភពព័ត៌មាន៖ BBC
Comments are closed.