Liverpool ត្រៀមផ្តល់ការខកចិត្តដល់ Man City នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ
ការប្រកួតរបស់ក្រុម Liverpool ជាមួយនឹងក្រុម Manchester City បានក្លាយការប្រកួតដ៏រំភើបបំផុតនាសម័យទំនើបនៃក្របខ័ណ្ឌ Premier League ក្នុងយុគសម័យកាលរបស់លោក Jurgen Klopp និងលោក Pep Guardiola ប៉ុន្តែ ការប្រកួតនៅថ្ងៃអាទិត្យ ទី16 ខែតុលា ចុងសប្តាហ៍នេះ នាកីឡដ្ឋាន Anfield អាចជា
ការបញ្ចប់ក្តីសង្ឃឹមនៃការប្រជែងដណ្តើមពានរបស់ក្រុមហង្សក្រហមតែម្តង។ ក្លិបទាំង2 បានបង្ហាញពីកម្រិតខ្លាំងដូចគ្នាក្នុងកីឡាបាល់ទាត់អង់គ្លេស ក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះ ខណៈដែល Man City បានយកឈ្នះលើក្រុម Liverpool 2លើកក្នុងការប្រជែងដណ្តើមពាន តាមរយៈការនាំមុខត្រឹមតែ1ពិន្ទុគត់ ក្នុងរដូវកាលឆ្នាំ2018-2019 និងកាលពីរដូវកាលមុន។ ប៉ុន្តែ ការដណ្តើមបានជ័យជម្នះត្រឹមតែ2លើកគត់ ពីការប្រកួតបើកឆាក8លើកនៃក្របខ័ណ្ឌ Premier League បានធ្វើឲ្យក្រុម Liverpool តាមពីក្រោយក្រុមកំពុងនាំមុខ Arsenal រហូតដល់ទៅ14ពិន្ទុ និង13ពិន្ទុតាមពីក្រោយក្រុម Man City។ ប៉ុន្តែ ផ្ទុយទៅវិញ ក្រុមម្ចាស់ការពារជើងឯក Man City បានស៊ុតបាល់បញ្ចូលទីជាមធ្យមចំនួន4គ្រាប់ក្នុង1ប្រកួត ស្របពេលដែលវត្តមានរបស់ Erling Haaland បានឈានទៅរកភាពខ្លាំងមួយកម្រិតទៀត។ លោក Guardiola មិនបានដាក់ឲ្យខ្សែប្រយុទ្ធ Haaland ចូលលេងឡើយ ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ 0-0 ជាមួយនឹងក្រុម Copenhagen កាលពីថ្ងៃអាទិត្យ ខណៈដែលលទ្ធផលនេះ គ្រប់គ្រាន់ក្នុងការជួយឲ្យពួកគេឈានទៅវគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈដែលនៅសល់ការប្រកួត2លើកទៀត៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.