for your free time

- Advertisement -

លោក Lampard បញ្ជាក់ថា ជាការសម្រេចចិត្តដ៏ងាយក្នុងការវិលទៅ Chelsea វិញ

3

នៅ​ពេល​ដែល​ក្លិប Chelsea កោះ​ហៅ លោក Frank Lampard បាន​ទទួល​ស្គាល់​ថា វា​ជា​​ការ​សម្រេច​ចិត្ត​ដ៏​ងាយ ក្នុងការ​ទទួល​យក​តួនាទី​​ជា​អ្នក​ចាត់​ការ​ទូទៅ​បណ្តោះ​អាសន្ន ក្នុង​ក្លិប ដែល​រូប​លោក​បាន​បង្កើត​កំណត់ត្រា​ជាច្រើន ឈ្នះ​ពាន​ចម្រុះ មុន​នឹង​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​គ្រូបង្វឹក​។ គ្រូ​បង្វឹក​វ័យ​44​ឆ្នាំ​រូបនេះ ត្រូវ​បាន

​​ប្រកាសតែង​តាំង​ជាផ្លូវការ​​ជា​អ្នក​ចាត់​ការ​ទូទៅ​បណ្តោះ​​អាសន្ន កាលពីថ្ងៃព្រសហ្បតិ៍ បន្ទាប់​ពី​ការ​បណ្តេញ​លោក Graham Potter ចេញ ដែលនាំ​​ឲ្យ​​លោក Lampard មាន​ឱកាស​ដ៏​មិននឹកស្មាន​ដល់​ដើម្បី​​ទទួល​បាន​តំណែង​នៅកីឡដ្ឋាន Stamford Bridge​។

- Advertisement -

លោក Lampard​ ដែល​បាន​ស៊ុត​បាល់បញ្ចូល​ទី​211​គ្រាប់​ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់​សម្រាប់​ក្លិប Chelsea និង​បាន​ឈ្នះ​ពាន​ចំនួន​13 ក្នុងនាម​ជា​កីឡាករ​នោះ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​​អ្នក​ចាត់​ការ​ទូទៅ​កាលពី​ខែមករា ឆ្នាំ​2021 ក្រោយពី​ដឹក​នាំ​ការ​ប្រកួត​បាន​84លើក និង​ត្រូវ​បាន​ជំនួស​ដោយលោក Thomas Tuchel​។ វាល​វដ្តន៍​សង្សា​ក្នុងកីឡា​បាល់ទាត់ បាន​ធ្វើ​ឲ្យ​លោក Tuchel រង​នូវ​ការ​បណ្តេញ​ចេញ​នៅ​ខែ​កញ្ញា ហើយ​បន្ទាប់ លោក Potter បាន​ចែកផ្លូវ​ជាមួយនឹងក្លិប​តោខៀវ កាលពី​សប្តាហ៍​មុន ស្រប​​ពេល​ដែលពួក​គេ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​11នៅលើ​តារាង Premier League​។

លោក Lampard មាន​ភារកិច្ច​ក្នុងការ​ធ្វើ​ឲ្យ Chelsea មាន​តុល្យ​ភាព​ឡើង​វិញ ស្រប​ពេល​ដែល​ម្ចាស់​ក្លិប​លោក Todd Boehly និងលោក Behdad Eghbali កំពុង​ស្វែង​រក​គ្រូបង្វឹក​​ថ្មី​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.