លោក Spalletti រំពឹងថា Napoli នឹងបង្កើតភាពរីករាយពេលប៉ះ AC Milan រាត្រីនេះ
ក្រុម Napoli មិនមានហានិភ័យឡើយ ពេលប៉ះជាមួយនឹងក្រុម AC Milan ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជើងទី2របស់ពួកគេ លើទឹកដីខ្លយនឯង នៅរាត្រីនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់លោកគ្រូបង្វឹក Luciano Spalletti ដែលបានបញ្ជាក់ថា ក្រុមរបស់លោកបានបង្កើតប្រវត្តិសាស្ត្ររួចជា ស្រេចតាមរយៈការឈានទៅវគ្គ8ក្រុមចុងក្រោយ។ ក្រុម Napoli ដែលកំពុងតែនាំមុខ លើតារាងក្របខ័ណ្ឌ
Serie A នោះ បានបង្ហាញខ្លួនជាលើកដំបូងក្នុងវគ្គ8ក្រុមចុងក្រោយក្នុងក្របខ័ណ្ឌកំពូលប្រចាំទ្វីបអឺរ៉ុប នៅពេលដែលពួកគេបានធ្វើដំណើរទៅជួបក្រុម AC Milan កាលពីថ្ងៃពុធ ដោយចាញ់ក្នុងលទ្ធផល 1-0។លោក Spalletti បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា៖ «មិនមានការប្រថុយឡើយក្នុងការប្រកួតនេះ។ ការប្រថុយតែមួយ គឺការដណ្តើមយកភាពរីករាយ ពីព្រោះយើងមិនដែលបានឈានដល់កម្រិតនេះ ឡើយ ហើយប្រសិនបើយើងឈ្នះ យើងឈានទៅកាន់វគ្គបន្តទៀត»។ លោកបានបន្ថែមទៀតថា៖ «ខ្ញុំនឹងមានការរីករាយនៅថ្ងៃស្អែកនេះ ប្រសិនបើយើងឈានទៅវគ្គបន្ទាប់ ប៉ុន្តែ ការបង្ហាញពីកម្រិតលេងដ៏ល្អ ក៏ជាការស្តារមុខមាត់មួយដែរ»។
ជាមួយគ្នានេះ ខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេ Victor Osimhen ដែលបានអវត្តមានក្នុងពេលក្រុម Napoli ចាញ់ក្រុម AC Milan ក៏វិលចូលប្រកួតសម្រាប់ក្រុមម្ចាស់ផ្ទះនៅរាត្រីនេះផងដែរ៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.