U23 កម្ពុជា ត្រូវការឈ្នះម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត ដើម្បីឡើងជុំផ្ដាច់ព្រ័ត្រ
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម 23ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U23 អារ៉ាប់ប៊ីសាអូឌីត នារាត្រីថ្ងៃទី12 ខែកញ្ញាស្អែកនេះ ដើម្បីកំណត់ជោគវាសនាក្រុមត្រូវឡើងវគ្គបន្ដ នៃពានរង្វាន់យុវជនអាយុក្រោម 23ឆ្នាំប្រចាំទ្វីបអាស៊ី AFC U23 Asian Cup Qatar 2024 ។ ជំនួបកាត់សេចក្ដី នៃវគ្គជម្រុះពានរង្វាន់យុវជនអាយុក្រោម23ឆ្នាំ
ប្រចាំទ្វីបអាស៊ីនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានព្រះអង្គម្ចាស់ស៊ុលតង់ ប៊ីន អាប់ឌុល អាហ្ស៊ីស្ហ អារ៉ាប៊ីសាអូឌីត ។ នេះគឺជាការប្រកួតដ៏សំខាន់ ពិសេសក្រុមគោព្រៃជំទង់កម្ពុជា ដែលត្រូវការជ័យជម្នះ ដើម្បីធានាកៅអីវគ្គបន្ដ ។
គួរដឹងថា មុនឈានដល់ជំនួបបញ្ចប់ពូល J ក្រុមជម្រើសជាតិ U23 កម្ពុជា គឺបានយកឈ្នះក្រុមជម្រើសជាតិ U23 ម៉ុងហ្គោលី ដោយលទ្ធផល 2-1 កាលពីចុងសប្ដាហ៍កន្លងទៅ ដែល 2គ្រាប់របស់ក្រុមគោព្រៃជំទង់ ធ្វើសម្រេចក្នុងវគ្គទី1 ដោយកីឡាករ ស រតនា និង សារ ទី មុនម៉ុងហ្គោលី វាយបកបាន 1គ្រាប់វិញ នៅវគ្គទី2 ។
ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជម្រើសជាតិ U23 កម្ពុជា មាន 4ពិន្ទុ និងឈរលេខ2 បណ្ដោះអាសន្ន តាមពីក្រោយក្រុមក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីតដែលមាន 6ពិន្ទុពេញ ក្រោយឈ្នះ 2ប្រកួតជាប់គ្នា ។ ដូច្នេះជំនួបចុងក្រោយ ជាមួយអារ៉ាប់ប៊ីសាអូឌីតស្អែក ប្រសិនបើកកម្ពុជា ឈ្នះនឹងទទួលបានកៅអីវគ្គ 16ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ។
ប៉ុន្ដែករណីបើការប្រកួតចុងក្រោយស្អែកនេះ ស្មើគ្នា ឬកម្ពុជាចាញ់ កម្ពុជាប្រឈមនឹងការបាត់បង់ឱកាសឡើងវគ្គបន្ដ ដ្បិតបច្ចុប្បន្ន បើគិតពីចំណាត់ថ្នាក់លេខ2 ល្អជាងគេ កម្ពុជាទើបមាន 1ពិន្ទុប៉ុណ្ណោះ ពីការប្រកួតស្មើក្រុម U23 លីបង់ ខណៈជ័យជម្នះលើម៉ុងហ្គោលី មិនត្រូវបានរាប់បញ្ចូលនោះទេ ដោយសារពូលខ្លះ មាន 3ក្រុម និងពូលខ្លះមាន 4ពិន្ទុ ។
គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup Qatar 2024 គឺមាន 43ក្រុមចូលរួម និងចែកចេញជា 11ពូល ដើម្បីធ្វើការប្រកួត និងចម្រាញ់រកក្រុមកំពូលតារាង នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ2 ល្អជាងគេ 4ក្រុម ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ ដែលគ្រោងធ្វើការប្រកួតពីថ្ងៃទី15 ខែមេសា ដល់ថ្ងៃទី03 ខែឧសភា ឆ្នាំ2024 នៅប្រទេសកាតា ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.