សាំបាប្រេស៊ីលហ្វឹកហាត់ ត្រៀមជួបម្ចាស់ផ្ទះប៉េរូ ក្រោយលត់បូលីវី 5-1
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានជួបជុំគ្នាធ្វើការហ្វឹកហាត់ នៅថ្ងៃចន្ទម្សិលមិញនេះ មុនការប្រកួតទី 2 វគ្គជម្រុះ World Cup 2026 សម្រាប់តំបន់អាមេរិកឡាទីន ទល់នឹងម្ចាស់ផ្ទះប៉េរូព្រឹកស្អែកនេះ នៅទីក្រុង Lima។ ប្រេស៊ីលបានបើកការប្រកួតជម្រុះ World Cup 2026 របស់ខ្លួន ជាមួយនឹងជ័យជំនះ 5-1 ក្នុងទឹកដីលើបូលីវីដែលជា
ងាកទៅជំរំហ្វឹកហាត់វិញ សមាជិកថ្មីនៃក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal ខ្សែប្រយុទ្ធ Neymar ក៏បានចូលរួមការហ្វឹកហាត់នេះដែរ បន្ទាប់ពីរកបាន ២ គ្រាប់ម្នាក់ឯងទល់នឹងបូលីវី បំបែកកំណត់ត្រារបស់ Pele ជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ ឱ្យក្រុមជម្រើសជាតិប្រេស៊ីលសរុប 79គ្រាប់។
ជុំវិញការប្រកួតស្អែកនេះ គ្រូបង្វឹកប្រេស៊ីលលោក Fernando Diniz បានព្រមានកូនក្រុម កុំមានក្តីរំពឹងខ្ពស់ពេក ដោយលោកយល់ថា ប៉េរូជាក្រុមរៀបចំបានល្អ ហើយប្រេស៊ីលនឹងមានការលំបាក។ ចំណែកប៉េរូក៏បានធ្វើការហ្វឹកហាត់ផងដែរ នៅថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីស្មើនៅទឹកដីប៉ារ៉ាហ្កាយប្រកួតដំបូង៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.