for your free time

- Advertisement -

Hanoi FC នាំចូលកីឡាករបរទេស 3រូបបន្ថែម ត្រៀមប្រជែង ACL ពូល J

2

ជើងឯកលីគកំពូលវៀតណាម Hanoi FC កំពុងត្រៀមខ្លួនយ៉ាងហ្មត់ចត់ សម្រាប់ការប្រកួតពានរង្វាន់ AFC Champions League នៅរដូវកាលនេះ ពិសេសកីឡាកក្រៅស្រុក ដោយពួកគេនឹងចុះឈ្មោះកីឡាករបរទេសចំនួន 7រូបក្នុងបញ្ជីប្រកួត រួមទាំងការនាំចូលកីឡាករថ្មីចំនួន 3រូបផងដែរ។ ត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ Hanoi FC

បានចុះហត្ថលេខានាំយកកីឡាករបរទេសចំនួនបីនាក់បន្ថែមទៀត។ កីឡាករ 2រូបដំបូងអាចលេងជាខ្សែបម្រើការពារ និងខ្សែការពារកណ្តាលរួមមាន Brandon Wilson សញ្ជាតិអូស្ត្រាលី និង Damien Le Tallec សញ្ជាតិបារាំង។ យោងតាមគេហទំព័របាល់ទាត់ Transfermarkt កីឡាករអូស្ត្រាលី Wilson មានតម្លៃ 16ម៉ឺនដុល្លារ ហើយកីឡាករបារាំង Tallec មានតម្លៃខ្លួន ជាង 60ម៉ឺនដុល្លារ។

- Advertisement -

ចំណែកឯកីឡាករចំណូលថ្មីទី3 គឺជាខ្សែប្រយុទ្ធជម្រើសជាតិកាមេរូន Joel Tagueu ។ Hanoi FC បានចំណាយប្រាក់ ជាង 85ម៉ឺន ដុល្លារ ដើម្បីទិញ Tagueu ពីក្លឹបព័រទុយហ្គាល់ CS Maritimo នេះបើយោងតាម Transfermarkt។ Joel ដែលធ្លាប់ជាប់ជម្រើសជាតិកាមេរូន 6លើកនោះ មុនមកដល់ Hanoi FC ត្រូវបាន CS Maritimo នៃលីគទី 2 ព័រទុយហ្គាល់ ឱ្យទៅក្លិបនៅលីគកំពូលអារ៉ាប់ Al-Hazem ខ្ចីជើង។

ក្លឹបមានមូលដ្ឋាននៅរដ្ឋធានីរបស់វៀតណាមមួយនេះ បានរក្សាទុកកីឡាករបរទេសចំនួន 4នាក់ក្នុងរដូវកាលមុន រួមមានខ្សែប្រយុទ្ធប្រេស៊ីល Caion ខ្សែបម្រើសញ្ជាតិស៊ែប Milan Jevtovic ខ្សែបម្រើប្រេស៊ីល Marcelo Silva និងប្រធានក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន Mirlain Murzayev ។ ក្នុងរដូវកាលនេះ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអនុញ្ញាតឱ្យក្លឹប ប្រើប្រាស់កីឡាករបរទេសអតិបរមាចំនួន 6នាក់ រួមទាំងកីឡាករអាស៊ីម្នាក់ក្នុងការប្រកួតផងដែរ។

នៅក្នុងពូល J នៃពានរង្វាន់ AFC Champions League 2023-2024 Hanoi FC នឹងត្រូវជួបជាមួយក្រុម Urawa Reds របស់ជប៉ុន Pohang Steelers របស់កូរ៉េខាងត្បូង និង Wuhan Three Town របស់ចិន។ Urawa និង Pohang ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ដែល​មាន​ប្រៀប​ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត ខណៈ​ដែល​ពួក​គេ​បាន​ឈ្នះ​ពានក្លិបកំពូលអាស៊ីមួយនេះ 3លើករៀង​ៗខ្លួនរួមមកហើយ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.