មុនជួប Persepolis អ្នកគាំទ្រអ៊ីរ៉ង់ស្វាគមន៍ Ronaldo ភ្លូកទឹកភ្លូកដី
ម្ចាស់ជ័យលាភី Ballon d’Or 5 សម័យ Cristiano Ronaldo ទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករពីអ្នកគាំទ្រ នៅទឹកដីអ៊ីរ៉ង់ ដេញតាមរថយន្តដឹកកីឡាកររបស់ Al-Nassr និងនៅសណ្ឋាគារ។ ក្លិបនៅក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីតមួយនេះ នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ Persepolis នៅរដ្ឋធានី Tehran យប់នេះ
នៃ AFC Champions League។ អ្នកគាំទ្រក្មេងចាស់ប្រុសស្រីអ៊ីរ៉ង់ ជាពិសេសក្មេងៗ សុទ្ធតែមានអារម្មណ៍ពុះកញ្ជ្រោលចំពោះវត្តមានរបស់ Cristiano Ronaldo ស្របពេលអាជ្ញាធរអ៊ីរ៉ង់បង្កើនការការពារសុវត្ថិភាពតឹងរ៉ឹងចំពោះវត្តមាន Superstar សញ្ជាតិព័រទុយហ្កាល់រូបនេះ។
យ៉ាងណាក្តី ជារឿងសោកស្តាយមួយសម្រាប់អ្នកគាំទ្រអ៊ីរ៉ង់ផងដែរ ពហុកីឡដ្ឋាន Aazdi ដែលផ្ទុកទស្សនិកជនបាន 78,000 នាក់នោះ មិនត្រូវបានបើកឱ្យអ្នកគាំទ្រចូលទស្សនាឡើយ ស្របពេលដែល Persepolis ទទួលការពិន័យរបស់ AFC ដែលបានបង្ហោះនៅលើបណ្តាញសង្គមមុនការប្រកួតទល់នឹងក្រុមឥណ្ឌា FC Goa អំឡុងរដូវកាល 2021-22 ដែលបង្ហោះពីជំលោះរវាងអ៊ីរ៉ង់ និងឥណ្ឌាអំឡុងឆ្នាំ 1738-1740 តែក្រោយមកក៏បានលុបចេញពីបណ្តាញសង្គមវិញ។
ការបង្ហោះបែបនោះ បានទទួលការរិះគន់ធ្ងន់ធ្ងរពីឥណ្ឌា និងឈានដល់ការពិន័យបែបនេះ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.