Messi បង្ហាញខ្លួននៅជំរំហ្វឹកហាត់របស់អាហ្សង់ទីន ត្រៀមជួបអ៊ុយរូហ្កាយ និងប្រេស៊ីល
ខ្សែប្រយុទ្ធ Inter Miami កីឡាករ Lionel Messi បានធ្វើការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន និងអាចចូលលេងបានផងដែរ នៅពេលអាហ្សង់ទីនជួបអ៊ុយរូហ្កាយ និងប្រេស៊ីលវគ្គជម្រុះបាល់ទាត់ពិភពលោក 2026 នេះបើតាមការលើកឡើងរបស់គ្រូបង្វឹកអាហ្សង់ទីន Lionel Scaloni។ Messi មិនមានបញ្ហារបួសអ្វីឡើយ
តែកីឡាករវ័យ 36 ឆ្នាំរូបនេះ មិនមានការប្រកួតឡើយស្របពេលរដូវកាលនៅសហរដ្ឋអាមេរិកបានបញ្ចប់ពាក់កណ្តាល ខណៈក្លិបទាំងអស់គ្មានសកម្មភាពជិតមួយខែមកហើយ។ ម្ចាស់ជ័យលាភី Ballon d’Or ជាកំណត់ត្រា 8 លើកម្នាក់ឯងរូបនេះ បានចូលលេងប្រកួតចុងក្រោយបំផុតកាលពីខែមុខថ្ងៃទី 21 នៅពេល Inter Miami ខកខានមិនអាចឆ្លងចូលវគ្គ Playoffs បាន។
កាលពីខែមុនដែរ Messi បានស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងឱ្យអាហ្សង់ទីនឈ្នះពែរូ 2-0។ អាហ្សង់ទីនឹងត្រូវជួបជាមួយអ៊ុយរូហ្កាយនៅព្រឹកស្អែក មុនបន្តជួបប្រេស៊ីលនៅព្រឹកថ្ងៃពុធសប្តាហ៍ក្រោយ។
ក្រុមរបស់លោក Lionel Scaloni កំពុងនាំមុខគេក្នុងតារាងនៃវគ្គជម្រុះបាល់ទាត់ពិភពលោក 2026 នៅតំបន់អាមេរិកខាងត្បូងដោយមាន 12 ពិន្ទុពេញក្រោយឈ្នះទាំង 4 ប្រកួត។
អ៊ុយរូហ្កាយឈរលេខ 2 មាន 7 ពិន្ទុស្មើជាមួយប្រេស៊ីលលេខ 3 និងវេណេហ្សុយអេឡាលេខ 4៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.