for your free time

- Advertisement -

ក្លិបនៅ EPL បរាជ័យក្នុងការបោះឆ្នោត​ រារាំងការខ្ចីជេីងរបស់ក្លិបមានថៅកែតែមួយ

2

កាលពីដើមខែវិច្ឆិកានេះ ក្លិបបាល់ទាត់នៅ Premier League មានគំរោងបោះឆ្នោតយកមតិភាគច្រើន ដើម្បីផ្អាកការខ្ចីជើងកីឡាកររវាងក្លិបដែលស្ថិតក្រោមការវិនិយោគដោយថោកែតែមួយនៅខែមករាខាងមុខ។ ​យ៉ាងណាក្តី ការបោះឆ្នោតត្រូវបានធ្វើឡើងនៅថ្ងៃអង្គារម្សិលមិញឃើញថា មានក្លិបតែ 13 ប៉ុណ្ណោះក្នុងចំនោម 20 ដែលគាំទ្រគំរោង

- Advertisement -

របស់ Premier League។ ​ច្បាប់ថ្មីដែលផ្អាកការខ្ចីជើងរវាងក្លិបដែលមានម្ចាស់តែមួយនេះ ត្រូវបោះឆ្នោតយកសំលេងយ៉ាងតិច 14 ក្នុងចំណោម 20 ក្លិបទើបអាចអនុវត្តបាន ហើយវានឹងជាច្បាប់បណ្តោះអាសន្នប៉ុណ្ណោះ និយាយចំពោះតែការខ្ចីប៉ុណ្ណោះ។ ​ឆ្លងកាត់ការបោះឆ្នោតនេះមានន័យថា Newcastle នឹងអាចជោគជ័យក្នុងការនាំចូលកីឡាករពីក្លិបដែលស្ថិតក្រោមការវិនិយោគដោយ Saudi Arabia Public Investment Fund ដូចគ្នា។ ​ថ្មីៗនេះ មានព័ត៌មានចុះផ្សាយថា Newcastle គ្រោងខ្ចីជើងអតីតប្រធានក្រុម Wolves, Ruben Neves ពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal។ ​កីឡាករវ័យ 26 ឆ្នាំរូបនេះបានផ្លាស់ទៅកាន់ Al-Hilal កាលពីរដូវក្តៅក្នុងតម្លៃផ្ទេរ 47 លានផោនខណៈ Newcastle ចង់បាន Neves មកបំពេញចន្លោះខ្សែបម្រើកណ្តាលរបស់ Sandro Tonali ដែលត្រូវបានពិន័យពាក់ព័ន្ធនឹងការបំពានច្បាស់ភ្នាល់៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

- Advertisement -

- Advertisement -

Comments are closed.